ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និយាយផែនការ ធ្វើទណ្ឌកម្មសេដ្ឋកិច្ច របស់អាមេរិក ប្រឆាំងក្រុងតេហរ៉ង់ នឹងជួបប្រទះការបរាជ័យ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បាន
និយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការសេដ្ឋកិច្ចប្រឆាំងអ៊ីរ៉ង់ របស់សហរដ្ឋអាមេរិក នឹងត្រូវវិនាសនឹងបរាជ័យ ដូចវិធានការបង្ខិតបង្ខំផ្សេងទៀតរបស់ខ្លួនប្រឆាំង នឹងប្រទេសលោកដែរ ។

កាលពី១៤ឆ្នាំមុន ៖ ទណ្ឌកម្មដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្របានបរាជ័យ។ ៨ ឆ្នាំមុន៖សម្ពាធអតិបរមា បានត្រឹមបរាជ័យហើយកាលពី៥ខែមុន៖ ការចុះចាញ់ដោយគ្មានលក្ខខណ្ឌក៏បានត្រឹម បរាជ័យ។ថ្ងៃនេះ៖ ប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មានលោក Araghchi បានបង្ហោះ
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xក៏នឹងមិនខុសគ្នានោះដែរ ។

ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសកាលពីថ្ងៃពុធថា៖ប្រតិបត្តិការសេដ្ឋកិច្ចដ៏ឃោឃៅ
បំផុតមិនធ្លាប់មានប្រឆាំងនឹងប្រទេសណាមួយដែលផ្តល់ខ្សែជីវិតនិងគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់។

លោក Trump បានបង្ហោះនៅលើ Truth Social ដោយហៅការផ្លាស់ប្តូរនេះថា “Economic D-DAY” ថា ៖នេះនឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច និង
ភាពឯកោក្នុងទំហំដែលមិនធ្លាប់មានពីមុនមកសម្រាប់អ៊ីរ៉ង់។

កាលពីថ្ងៃទី១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់លើគ្រប់
វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។ នៅក្រោម MoU ពួកគេគ្រោងនឹងធ្វើការចរចាក្នុងរយៈពេល ៦០ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃចន្ទ ដើម្បីឈានដល់កិច្ចព្រមព្រៀង
ចុងក្រោយ ប៉ុន្តែជោគវាសនានៃការចរចានៅតែមិនច្បាស់លាស់បន្ទាប់ពីមានការវាយប្រហារគ្នាសាជាថ្មីរវាងប្រទេសទាំងពីរកាលពីខែមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top