មនុស្ស ១៤ នាក់ស្លាប់ និង ១២១ នាក់រងរបួស ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី លើមជ្ឈមណ្ឌលផ្សារទំនើបអ៊ុយក្រែន

គៀវ៖ យ៉ាងហោចណាស់មនុស្ស ១៤ នាក់ បានស្លាប់ និង ១២១ នាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់រុស្ស៊ីលើមជ្ឈមណ្ឌលផ្សារ ទំនើបមួយក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលអ៊ុយក្រែន កាលពីថ្ងៃសុក្រ។
រដ្ឋបាលយោធាតំបន់ Dnipropetrovsk បានឧ្យដឹងថា អ្នករងរបួស ២៩ នាក់ រួមទាំងកុមារ ៥ នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឧ្យដឹងថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារមជ្ឈមណ្ឌលផ្សារទំនើបជាពីររលក។
លោកបនាលេីកឡេីងថា ការវាយប្រហារលើកទីពីរបានកើតឡើងប្រហែលកន្លះម៉ោងបន្ទាប់ពីការវាយប្រហារដំបូងដែលផ្តោតលើអ្នកឆ្លើយតបបន្ទាន់។
លោកបន្ថែមថា “ការវាយប្រហារបែបនេះ គឺគ្មានអ្វីក្រៅពីសកម្មភាពភេរវកម្មនោះទេ ហើយពិភពលោកត្រូវតែឆ្លើយតបទៅនឹងពួកគេតាមនោះ”៕








