ការប្រកួតកីឡា មនុស្សយន្តមានរូបរាង មនុស្សពិភពលោកលើកទី ២ ប្រារព្ធពិធីបើកជាផ្លូវការ នៅទីក្រុងប៉េកាំង
នៅយប់ថ្ងៃទី ២២ ខែសីហា ការប្រកួតកីឡាមនុស្សយន្តមានរូបរាង មនុស្សពិភពលោកលើកទី ២ បានប្រារព្ធពិធីបើកជាផ្លូវការនៅទីក្រុងប៉េកាំង។ ក្រុមបេក្ខជនចំនួន ៦៦៦ ក្រុម មកពី ១៦ ប្រទេស នៅទូទាំងទ្វីបចំនួន ៦ ជាមួយនឹងមនុស្សយន្តចំនួន ២០៥៦ គ្រឿង នឹងចូលរួមការប្រកួតប្រជែង លើវិញ្ញាសាចំនួន ៥១ ក្នុងរយៈពេលប្រាំថ្ងៃខាងមុខនេះ ។
ពិធីបើកការប្រកួតលើកនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ការប្រកួតប្រជែងឆ្លាតវៃឆ្ពោះទៅកាន់អនាគត” ដោយប្រកាន់ខ្ជាប់ នូវគោលគំនិតច្នៃប្រឌិតនៃការរួមបញ្ចូលគ្នានូវ “គំនិត + សិល្បៈ + បច្ចេកវិទ្យា”។ មនុស្សយន្តមានរូបរាងមនុស្ស ជាង១០០០គ្រឿងបានរួមគ្នានាំមកនូវទស្សនីយភាព និងសំឡេងដ៏អស្ចារ្យ ដែលបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាទំនើបៗ ឈានមុខគេនៃវិស័យមនុស្សយន្តមានរូបរាង មនុស្សមកពីជុំវិញពិភពលោក៕
