អ្នកនាំពាក្យបាននិយាយថា ការផលិតអាវុធ និងឧបករណ៍ការពារជាតិរបស់អ៊ីរ៉ង់ កើនឡើងទ្វេដងក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ
តេអេរ៉ង់៖ មន្រ្តីជាន់ខ្ពស់ម្នាក់បានឧ្យដឹងថា ការផលិតអាវុធ និងឧបករណ៍ការពារជាតិ របស់អ៊ីរ៉ង់បានកើនឡើង ទ្វេដងក្នុងរយៈពេល ១២ខែកន្លងមកនេះ វានៅតែកេីនឡេីង បេីទោះអ៊ីរ៉ង់ បានផ្ទុះសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែលយ៉ាងណាក្ដី។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋនៅល្ងាចថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការពារជាតិអ៊ីរ៉ង់ លោក Reza Talaei-Nik បានឧ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនៅចុងខែកុម្ភៈ ការផលិតផលិតផល និងឧបករណ៍យោធាយុទ្ធសាស្ត្រមួយចំនួនរបស់ប្រទេសនេះបានកើនឡើងជាងបីដង។
ការកើនឡើងនេះត្រូវបានសម្រេច ទោះបីជាការពិតដែលថា ផ្នែកខ្លះនៃផ្នែកឧស្សាហកម្មការពារជាតិ របស់អ៊ីរ៉ង់ត្រូវបានកំណត់គោលដៅក្នុងអំឡុងពេលសង្គ្រាមរយៈពេល ១២ថ្ងៃជាមួយអ៊ីស្រាអែលក្នុងខែមិថុនា ឆ្នាំមុនក៏ដោយ។
លោកបានលេីកឡេីងថា ការក្លាយជាមនុស្សរឹងមាំ គឺ ជាមធ្យោបាយតែមួយគត់ ដើម្បីទប់ទល់នឹងមហា អំណាចបរទេស ដែលកំពុងស្វែងរកការវាយប្រហារឯករាជ្យភាពរបស់អ៊ីរ៉ង់។
នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ដទៃទៀត ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក អាលី ខាមេនី មេបញ្ជាការយោធា និងជនស៊ីវិល រាប់រយនាក់។
អ៊ីរ៉ង់បានឆ្លើយតបដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលកំណត់គោលដៅលើអ៊ីស្រាអែល ក៏ដូចជាមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
បទឈប់បាញ់មួយត្រូវបានសម្រេចរវាងភាគីជម្លោះនៅថ្ងៃទី៨ ខែមេសា។ នៅថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់នៅគ្រប់ទិសទី រួមទាំងប្រទេសលីបង់ផងដែរ៕
ប្រែសម្រួល ឈួក បូរ៉ា
