ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងពិចារណាគ្រប់សកម្មភាព ធ្វើសេដ្ឋកិច្ចរបស់អាមេរិក គឺជាសកម្មភាព ធ្វើសង្គ្រាមប្រឆាំងនឹងខ្លួន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមន្ត្រីសន្តិសុខ ជាន់ខ្ពស់អ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រទេសនេះនឹងចាត់ទុកការ ចូលរួមរបស់រដ្ឋណាមួយនៅក្នុង
ឬការគាំទ្រសម្រាប់ប្រតិបត្តិការ សេដ្ឋកិច្ចប្រឆាំងនឹងអ៊ីរ៉ង់ជា ទង្វើនៃសង្គ្រាម ។

នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Mohsen Rezaei លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បាននិយាយថា ប្រសិនបើសង្រ្គាមសេដ្ឋកិច្ចនៅតែបន្ត
ប្រេងមួយតំណក់មិនត្រូវបាននាំចេញទេ ទាំងតាមរយៈច្រកសមុទ្រ Hormuz ឬពីគ្រប់ទិសទីនៃឈូងសមុទ្រពែក្ស។

ការ​លើក​ឡើង​របស់​លោក​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​អត្ថាធិប្បាយ​ថ្មីៗ​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump។

នៅក្នុងការបង្ហោះកាលពីថ្ងៃពុធនៅលើ Truth Social លោក Trump បានប្រកាស ប្រតិបត្តិការសេដ្ឋកិច្ចដ៏ឃោឃៅបំផុតដែលមិនធ្លាប់មាន ប្រឆាំងនឹងប្រទេសណាមួយដែលផ្តល់ខ្សែ
ជីវិតសេដ្ឋកិច្ចទៅដល់អ៊ីរ៉ង់។

លោកបានមានប្រសាសន៍ថា ៖ នេះនឹងក្លាយជាសង្គ្រាមសេដ្ឋកិច្ច និងភាពឯកោនៅលើមាត្រដ្ឋាន ដែលមិនធ្លាប់មានពីមុនមក។លោកបាននិយាយទៀតថា៖ការផ្លាស់ប្តូរនេះគឺជាថ្ងៃ ECONOMIC D-DAY ។

កាលពីថ្ងៃទី១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។
នៅក្រោម MoU ពួកគេគ្រោងនឹងធ្វើការចរចា ក្នុងរយៈពេល៦០ថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃចន្ទ ដើម្បីឈានដល់កិច្ចព្រមព្រៀង ចុងក្រោយ ប៉ុន្តែជោគវាសនានៃកិច្ចចរចានៅតែមិនច្បាស់លាស់បន្ទាប់ពីមាន
ការកើនឡើងនៃការវាយប្រហារ ដាក់គ្នាសាជាថ្មីរវាងប្រទេសទាំងពីរកាលពីខែមុន៕

ប្រែសម្រួល៖ស៊ុនលី

To Top