លោក ហ្សេឡិនស្គី អះអាងថា ការបោះឆ្នោត សម័យសង្គ្រាម មិនអាចទៅរួចនោះទេ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡនស្គី បានឧ្យដឹងថា ការរៀបចំការបោះឆ្នោត គឺមិនអាចទៅរួចទេ ក្រោមលក្ខខណ្ឌបច្ចុប្បន្ន របស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Ukrinform ។
លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា “ការបោះឆ្នោតនៅពេលនេះ នឹងជារលកយក្សស៊ូណាមិ សម្រាប់ប្រទេស ដែលនឹងហែកអ៊ុយក្រែនជាបំណែកៗ ។ ដូច្នេះ យុទ្ធសាស្ត្ររបស់ខ្ញុំ គឺនាំប្រទេសនេះទៅដល់ទីបញ្ចប់នៃសង្គ្រាម និងរក្សារដ្ឋឯករាជ្យ និងអធិបតេយ្យភាព”។
លោកបានលេីកឡេីងថា អ៊ុយក្រែននឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាអំពីការរៀបចំការបោះឆ្នោត ដែលអាចធ្វើទៅបាន លុះត្រាតែដៃគូរបស់ខ្លួន ផ្តល់ការធានាជាក់លាក់ថា ការបោះឆ្នោតអាចត្រូវបានធ្វើឡើងដោយសុវត្ថិភាព ស្របច្បាប់ និងប្រជាធិបតេយ្យ ដោយគ្មានការវាយប្រហារ ឬការបាញ់ផ្លោង។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov ថ្មីៗនេះបានឧ្យដឹងថា អ៊ុយក្រែនគួរតែស្វែងរកវិធីស្របច្បាប់ និងសុវត្ថិភាព ដើម្បីធ្វើការបោះឆ្នោត សូម្បីតែក្នុងអំឡុងពេលមានជម្លោះក៏ដោយ។
ការបោះឆ្នោតប្រធានាធិបតីត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅឆ្នាំ ២០២៤ ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែច្បាប់អាជ្ញាសឹករបស់ប្រទេស ដែលមានប្រសិទ្ធភាពចាប់តាំងពីការកើនឡើងនៃវិបត្តិអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
