ព័ត៌មានអន្តរជាតិ

លោក Trump សម្រេចតម្លើងពន្ធ៥០ភាគរយ លើគ្រប់រថយន្ត ដែលនាំចូលពីប្រទេសកាណាដា

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើង
ពន្ធ ៥០ភាគរយ ទៅលើរថយន្តស្ទើរគ្រប់ប្រភេទ រថយន្តបូករួមទាំង ឡានដឹកទំនិញ និងគ្រឿងបន្លាស់រថយន្តរបស់កាណាដា
ដែលចាប់ផ្តើមនៅឆ្នាំក្រោយ ដោយបង្កើនសង្គ្រាមពាណិជ្ជកម្ម ដ៏ជូរចត់ជាមួយទីក្រុងអូតាវ៉ា បន្ទាប់ពីការចរចារបានដួលរលំ
កាលពីសប្តាហ៍មុន។

នៅក្នុងការបង្ហោះនៅលើ Truth Social កាលពីថ្ងៃចន្ទ លោក Trump បានចោទប្រកាន់ប្រទេសកាណាដា ពីការកេងចំណេញលើ សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ មកហើយនិងការដាក់ពន្ធលើសកម្រិត លើកសិករអាមេរិក។ លោក​បាន​អះអាង​ថា ពាណិជ្ជកម្ម​ទ្វេ ភាគី​បាន​ធ្វើ​ឲ្យ​អាមេរិក ​មាន​ឱនភាព​ចំនួន ៦០ ពាន់​លាន​ដុល្លារ។

លោក Trump បានប្រកាសថាវាគឺជារឿងដែលមិនមាននិរន្តរភាព និងមិនមានទៀតទេ។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ ពន្ធលើរថយន្តទាំងអស់ ឡានដឹកទំនិញ ទាំងរថយន្តធំ និងតូច គ្រឿងបន្លាស់រថយន្ត និងដែកថែប នឹងត្រូវបានកើនឡើងដល់ ៥០ភាគរយ។ ការសម្រេចចិត្ត
នេះនឹងកើនឡើងទ្វេដងនៃពន្ធ ២៥ភាគរយ បច្ចុប្បន្នលើការនាំចូលរថយន្តរបស់កាណាដា។

លោក Trump បានបន្ថែមថា ៖ ការរៀបចំនៅសហរដ្ឋអាមេរិក ហើយមាន ZERO TARIFFS ដោយនិយាយថាកាណាដានឹងលែងត្រូវបាន
ចាត់ទុកដូចជារដ្ឋមួយ ហើយហៅវាថា ក្នុងចំណោមប្រទេសដ៏អាក្រក់បំផុត ក្នុងពិភពលោកដែលត្រូវដោះស្រាយ បញ្ហាពាណិជ្ជកម្មជាមួយនឹងអាមេរិក៕

ប្រែសម្រួល៖ស៊ុនលី

To Top