រុស្ស៊ី ច្រានចោលការអះអាង របស់បារាំង អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែក ក្នុងការបោះឆ្នោត របស់ទីក្រុងប៉ារីស
មូស្គូ៖ អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឧ្យដឹងថា រុស្ស៊ី ច្រានចោលការចោទប្រកាន់ អំពីការវាយប្រហារ តាមអ៊ីនធឺណិត និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត ប្រធានាធិបតីបារាំង នាពេលខាងមុខ។
លោកស្រី Zakharova បានពិពណ៌នាអំពីការអះអាងទាំងនេះថាគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយ។ លោកស្រី បានបន្ថែមថា “យើងឃើញថា សម្រាប់បេក្ខជនជាច្រើន ការប្រណាំងប្រជែង សម្រាប់តំណែងប្រធានាធិបតីរួមមាន ជាធាតុផ្សំនៃ ‘កម្មវិធីចាំបាច់’ របស់ពួកគេ គឺការធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗ អំពីការប្រយុទ្ធប្រឆាំងនឹង ‘ការគំរាមកំហែងរបស់រុស្ស៊ី'” ។
ការចោទប្រកាន់ទាំងនេះបានមកពីទីភ្នាក់ងាររដ្ឋាភិបាលបារាំង Viginum ដែលប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោតពីបរទេស។ នៅរដូវក្តៅនេះ ប្រទេសនេះ បានកំណត់អត្តសញ្ញាណ ការវាយប្រហារព័ត៌មានមិនពិតជាច្រើន ដែលត្រូវបានសន្មតថា ជាបណ្តាញ “គាំទ្ររុស្ស៊ី”។
នៅថ្ងៃទី១៧ ខែកក្កដា ភារធារីរុស្ស៊ី Alexander Zezyulin ត្រូវបានកោះហៅទៅកាន់ក្រសួង ការបរទេសបារាំង ជាកន្លែងដែលលោក ក៏បានបដិសេធ ការចោទប្រកាន់ទាំងនោះ ដោយពណ៌នាអំពីពួកគេថា គ្មានមូលដ្ឋាន និងគ្មានភស្តុតាង ៕
