លោក ឆាយ គឹមម៉ុង ដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចូលរួមពិធីសែនព្រេន សុំទឹកភ្លៀង និងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋ
ពោធិ៍សាត់ ÷ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋានឃុំស្នាមព្រះ ចូលរួមក្នុងពិធីសែនព្រេន បួងសួងសុំលាភជ័យ សេចក្តីសុខ សិរីសួស្តី និងសុំទឹកភ្លៀង ដើម្បីបម្រើដល់ជីវភាព និងការប្រកបរបរ របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន។

ពិធីនេះបានប្រារព្ធឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រទេពឧកញ៉ា ឃ្លាំងមឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងបរិយាកាសសាមគ្គីភាព និងសេចក្តីសោមនស្សរីករាយ។

ការរៀបចំពិធីនេះ គឺដើម្បីបន្តគោរពថែរក្សា និងលើកតម្កើងនូវប្រពៃណី ទំនៀមទម្លាប់ និងជំនឿដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបួងសួង សុំសេចក្តីសុខ សុភមង្គល សេចក្តីចម្រើន និងទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការរស់នៅ និងការបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ៕
ប្រភព÷រដ្ឋបាលស្រុកបាកាន
ដោយ÷ធឿន/ដើមអម្ពិល







