Feature

អភិបាលខេត្តពោធិ៍សាត់ បន្តចុះពិនិត្យស្ថានភាពការងារ ត្រាសេ្សរនិងស្ថាបនាផ្លូវដែលត្រូវតភ្ជាប់ ទៅកាន់តំបន់ទេសចរណ៍ ធម្មជាតិទឹកធ្លាក់ថ្មចាំង ក្នុងឃុំក្រពើពីរ ស្រុកវាលវែង

ពោធិ៍សាត់÷ ក្រោយពីបានបញ្ចប់កម្មវិធីជួបសំណេះសំណាល និងនាំយកអំណោយ មកប្រគល់ជូនដល់វីរកងទ័ពជួរមុខរួចមក នារសៀលថ្ងៃដដែលនេះ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ក៏បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់លើស្ថានភាពការងារត្រាស្សេរ និងការស្ថាបនាផ្លូវ ដែលត្រូវតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ថ្មចាំង ដែលស្ថិតនៅឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ដ៏សំខាន់នេះ កំពុងត្រូវបានពង្រឹង ដើម្បីតភ្ជាប់ទៅកាន់ គោលដៅទេសចរណ៍ធម្មជាតិ ជាច្រើនទៀតក្នុងស្រុកវាលវែង ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាព។

*វាលវែង ដែនដីធម្មជាតិដ៏ស្រស់បំព្រង ផ្លូវកាន់តែប្រសើរ ការធ្វើដំណើរកាន់តែមានសុវត្ថិភាព ទេសចរណ៍កាន់តែរីកចម្រើន៕
ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top