ព័ត៌មានអន្តរជាតិ

Updated ៖​ ចំនួនអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ទឹកជំនន់​ និងរអិលបាក់ដីនៅភាគខាងជេីងនេប៉ាល់​ កេីនឡេីងដល់ ១៥៧ នាក់

កាត់ម៉ាន់ឌូ៖​ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ភ្លាមៗ នៅភាគខាងជើងប្រទេសនេប៉ាល់ បានកើនឡើងដល់ ១៥៧ នាក់ នេះបើយោងតាមការលើកឡើង របស់ប៉ូលីសកាលពីយប់ថ្ងៃពុធ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស មនុស្ស ៤១ នាក់ផ្សេងទៀតរងរបួសនៅក្នុងទឹកជំនន់កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា​ នឹងបន្ដកេីនឡេីង​ ដោយសារតែទំហំនៃគ្រោះថ្នាក់​ ហេីយទឹកជំនន់​ និងការរអិលបាក់ដីនៅមានឥទ្ធិពលនៅឡេីយ​ ចំណែកអ្នកបន្ដបាត់ខ្លួន​ នៅមានចំនួនច្រេីនទៀតផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top