ព័ត៌មានអន្តរជាតិ

នាវាដឹកជញ្ជូន ទំនិញ រវាងតួគីនិងរុស្សី រងការវាយប្រហារ ដោយដ្រូនរបស់អ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមប្រព័ន្ធផ្សព្វផ្សាយតួគីបានឲ្យដឹងថា នាវាដឹកទំនិញដែលគ្រប់គ្រងដោយតួគីដែលដឹកបន្លែស្រស់ទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅសមុទ្រខ្មៅ បណ្តាលឲ្យសមាជិកនាវិក៥នាក់រងរបួស។

អ៊ុយក្រែនបានបង្កើនការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកលើចរាចរណ៍ពាណិជ្ជកម្មរុស្ស៊ីនៅសមុទ្រខ្មៅកាលពីខែមុន ដែលជាផ្នែកនៃយុទ្ធនាការបរាជ័យដែលមានបំណងដាក់សម្ពាធ សេដ្ឋកិច្ចលើទីក្រុងមូស្គូ និងបង្ខំឱ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងគៀវក្នុងជម្លោះ។

នាវាដែលមានឈ្មោះថាLider Bordo Mavi ដែលមានទង់ជាតិកាមេរូនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន៣ គ្រឿងចេញពីកំពង់ផែ Tuapse របស់រុស្សី ដែលបណ្តាលឱ្យមានភ្លើងឆេះនៅលើយន្តហោះ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតួគី។

សារព័ត៌មានមួយចំនួនបានសរសេរថា ការវាយប្រហារពេញមួយយប់ គឺជាផ្នែកនៃយុទ្ធនាការរបស់ទីក្រុងគៀវ ប្រឆាំងនឹងពាណិជ្ជកម្មដែនសមុទ្ររបស់រុស្ស៊ី។

គួរឲ្យដឹងដែរថានាវានេះជាកម្មសិទ្ធិរបស់កងនាវាទី១០ ដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូន Lider Gida ដែលមានមូលដ្ឋាននៅទីក្រុង Trabzon
ហើយបានចាកចេញពីកំពង់ផែ Samsun ទីក្រុងតួគីកាលពីថ្ងៃអង្គារ។ នាវាកំពុងដឹកបន្លែស្រស់ៗ ហើយបានបង្វែរទៅ Tuapse ពីគោលដៅដើមរបស់វា
គឺកំពង់ផែ Novorossiysk របស់រុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top