មូលហេតុ ដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេត ច្បាស់ហើយ
អ្នកសារព័ត៌មាន បានទទួលដំណឹងពីសន្និសីទ សារព័ត៌មាន ដែលរៀបចំឡើងដោយការិយាល័យព័ត៌មាន នៃរដ្ឋបាលប្រជាជនភូមិភាគស្វយ័ត Xizang ឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមាន គ្រោះមហន្តរាយរអិលបាក់ដី នៅភូមិភាគ Xizang ឥឡូវនេះបានស៊ើបអង្កេតច្បាស់ហើយ ៖ កាលពីម៉ោងប្រហែល១០និង៥២នាទីព្រឹកថ្ងៃ ទី២៦ ខែសីហា តាមម៉ោងក្រុងប៉េកាំង ផ្ទាំងទឹកកកមួយនៅដែននេប៉ាល់ បានបាក់នៅរយៈកម្ពស់ប្រហែល៥.២០០ម៉ែត្រ លំហូរកម្ទេចកម្ទី បានធ្លាក់ចុះយ៉ាងលឿនដល់ប្រហែល៤.០០០ម៉ែត្រ ដែលបង្កើតបានជាការរអិលបាក់ដីដ៏ធំមួយ។
បន្ទាប់ពីធ្វើដំណើរក្នុងល្បឿនលឿន ប្រហែល២២គីឡូម៉ែត្រ វាបានទៅដល់ច្រកព្រំដែនGyirongនៃភូមិភាគស្វយ័តXizang ដែលមានរយៈកម្ពស់ប្រហែល១.៨០០ម៉ែត្រ ហើយបណ្តាលឱ្យមានការបំផ្លិចបំផ្លាញដីក្នុងទំហំប្រហែល០,៧គីឡូម៉ែត្រការ៉េ អគារចំនួន២៧និងសំណង់ពាក់ព័ន្ធផ្សេងទៀត។
ទ្រង់ទ្រាយ ផលប៉ះពាល់និងសភាពការណ៍រងគ្រោះ ដែលបណ្តាលមកពីការរអិលបាក់ដីលើកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់៕
