ព័ត៌មានអន្តរជាតិ

លោក ​Xi ​Jinping ​ អញ្ជើញចាកចេញពីទីក្រុងប៉េកាំង​ ដើម្បីទៅចូលរួម​កិច្ច​ប្រជុំ​កំពូល ​នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ​២០២៦ ​ព្រមទាំងបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ប្រ​ទេស​កៀហ្ស៊ីស៊ីស្ថាន និងអេហ្ស៊ីប

នៅព្រឹកថ្ងៃទី៣០ ​ខែសីហានេះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនបានអញ្ជើញចាកចេញ​ពី​ទី​ក្រុង​ប៉េកាំង ​តាមយន្តហោះពិសេស​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​កំពូល​នៃអង្គការសហ​ប្រ​តិ​បត្តិ​ការ​សៀង​ហៃ​ឆ្នាំ ​២០២៦ ​នៅក្រុង ​Bishkek ​រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន​ ព្រមទាំង​បំពេញ​ទស្ស​ន​កិច្ច​ផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ី​ស៊ី​ស្ថាននិងអេហ្ស៊ីប​​តបតាមការអញ្ជើញរបស់​លោក ​Sadyr ​Japarov ​ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន​និង​លោក ​Abdel ​Fattah ​El-Sisi ​ប្រធានាធិ​បតី​អេហ្ស៊ីប ​។

គណៈប្រតិភូដែលអមដំណើរទស្សនកិច្ចលើកនេះ ​រួមមាន ​លោកស្រី ​Peng ​Liyuan ​ជា​ភរិយា​របស់​លោក ​Xi ​Jinping ​លោក ​Cai ​Qi ​សមាជិក​​អចិន្ត្រៃយ៍នៃ​ការិយា​ល័យ​នយោបាយ ​នៃ​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​នីស្ត​ចិន​ និងជា​ប្រធានខុទ្ទកាល័យ​គណៈ​កម្មាធិការ​មជ្ឈិម​បក្សកុម្មុយនីស្តចិន​និង​លោក ​Wang ​Yi ​សមាជិកការិយាល័យ​នយោ​បាយ ​នៃ​គណៈ​កម្មាធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិន​ និងជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេសចិន​ជា​ដើម៕

To Top