ព័ត៌មានអន្តរជាតិ

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន នៃប្រទេសជាសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ បើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាន

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃ អង្គការសហប្រតិបត្តិការសៀងហៃ ( SCO) ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកៀហ្ស៊ីស៊ីស្ថាន សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ ២០២៦ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន(CMG) និងក្រុមហ៊ុនវិទ្យុ និងទូរទស្សន៍ជាតិកៀហ្ស៊ីស៊ីស្ថាន បានបើកធ្វើនៅក្រុង Bishkek រដ្ឋធានីកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃទី ៣០ ខែសីហាតាមម៉ោងក្នុងតំបន់។ លោក Sadyr Japarov ប្រធានាធិបតី​​កៀហ្ស៊ីស៊ីស្ថានបានផ្ញើសារលិខិតសាទរ ការបើកធ្វើសកម្មភាពលើកនេះ ព្រមទាំងជូនពរឱ្យ ទទួលបានលទ្ធផលជាផ្លែផ្លា ។ ​

ភ្ញៀវកិត្តិយសចំនួនជាង ១០០ រូបដែលមកពីមជ្ឈដ្ឋាននយោបាយ សេដ្ឋកិច្ច វប្បធម៌ និងប្រព័ន្ធផ្សព្វផ្សាយជាដើមនៃប្រទេស SCO បានចូលរួមសកម្មភាពលើកនេះ។

លោក Shen Haixiong អគ្គនាយលនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា ឆ្នាំនេះជាខួប ២៥ នៃការបង្កើតអង្គការ SCO ។ ក្នុងរយៈពេល ២៥ ឆ្នាំមកនេះ ក្រោមការណែនាំ នៃស្មារតីសៀងហៃ អង្គការ SCO បានក្លាយទៅជាអង្គការអន្តរជាតិ លក្ខណៈតំបន់មួយ ដែលគ្របដណ្តប់ផ្ទៃដីធំបំផុត​ មានចំនួន ប្រជាជនច្រើនបំផុត និងមានកិត្យានុភាពនៅលើពិភពលោក។ ​ជានិច្ចកាល ​អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន តែងតែអនុវត្តជាក់ស្តែងនូវស្មារតីសៀងហៃ ដោយពួតដៃជា​មួយប្រព័ន្ធផ្សព្វផ្សាយជាតិនៃប្រទេស SCO ដើម្បីរួមគ្នាបង្កើតយន្តការសហប្រតិបត្តិការ​ ​និងផលិតកម្មវិធីល្អៗមួយចំនួនធំ ដូចជាភាពយន្តឯកសាររឿង «ផ្ទះ» ជាដើម។

ថ្ងៃនេះ យើងនឹងរួមគ្នាប្រកាសសមិទ្ធផលថ្មីៗមួយចំនួនដូជជាភាពយន្តឯកសាររឿង «ការរួមរស់ដោយសុខដុមនីយកម្ម»ជាដើម។ CMG មានឆន្ទៈចាត់ទុកប្រការនេះជាកាលានុវត្តភាពមួយដើម្បី​ធ្វើនវានុវត្តន៍នូវទម្រង់ផ្សព្វផ្សាយ និងធ្វើឱ្យស៊ីជម្រៅនូវខ្លឹមសារសហប្រតិបត្តិការថែមទៀត​ជាមួយប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេស SCO រួមគ្នាជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងជំរុញការកសាង សហគមន៍ជោគវាសនារួម សម្រាប់មនុស្សជាតិតាមរយៈស្មារតីសៀងហៃ ៕

To Top