ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាពហុភាសារ) បានចាក់ផ្សាយ តាមរយៈ ប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ ឆ្នាំ ២០២៦ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ពិធីសម្ពោធការចាក់ផ្សាយភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅក្រុងប៊ីសខេក រដ្ឋធានីកៀហ្ស៊ីស៊ីស្ថាននៅថ្ងៃទី ៣០ ខែសីហា ។
ភាពយន្តឯកសាររឿង«ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ»(ប្រែជាពហុភាសារ)ផ្តោតសំខាន់លើប្រធានបទស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា អរិយធម៌អេកូឡូស៊ីនិងជីវភាពរស់នៅរបស់ប្រជាជនជាដើមដើម្បីបកស្រាយយ៉ាងរស់រវើកអំពីចំណេះដឹងខាងវប្បធម៌និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតលោក Xi Jinpingស្តីពីអភិបាលកិច្ចចំពោះទស្សនិកជនរបស់ប្រទេសជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ ក៏ដូចជាបង្ហាញយ៉ាងពេញលេញនូវបទពិសោធដ៏មានតម្លៃរបស់ប្រទេសចិនសម្រាប់ដោះស្រាយបញ្ហាសកល ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធនេះដោយបានលើកឡើងថា កម្មវិធីនេះនឹងបើកបង្អួចគំនិតមួយសម្រាប់ឱ្យទស្សនិកជនទាំងឡាយយល់ដឹងពីប្រាជ្ញាអភិបាលកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិនព្រមទាំងជួយអ្នកផងទាំងពួងឱ្យយល់ដឹងឱ្យបានកាន់តែស៊ីជម្រៅនូវវប្បធម៌ចិន ពុទ្ធិចិននិងស្មារតីចិន ៕
