ព័ត៌មានអន្តរជាតិ

‎តម្លៃប្រេង​ បានកើនឡើងជាង 2.5% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ វាយប្រហារគ្នា តាមអាកាសទៅវិញទៅមក‎

បរទេស៖ តម្លៃប្រេងបានកើនឡើងជាង 2.5% នៅថ្ងៃចន្ទ បន្ទាប់ពីការបន្តសកម្មភាពយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើឱ្យមានការព្រួយបារម្ភឡើងវិញ អំពីការរំខានដល់ការផ្គត់ផ្គង់សកល ខណៈដែលជម្លោះបានបន្តដល់ខែទីប្រាំមួយរបស់ខ្លួន។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី1 ខែកញ្ញា ឆ្នាំ2026ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 2.39 ដុល្លារ ឬ 2.71% ដល់ 90.49 ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅប្រភេទ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 2.36 ដុល្លារ ឬ 2.83% ដល់ 85.76 ដុល្លារ។ តម្លៃប្រេងប្រភេទ Brent បានកើនឡើងខ្ពស់ដល់ 91.52 ដុល្លារក្នុងអំឡុងពេលជួញដូរ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី 25 ខែសីហា។

‎ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេដកស្រង់សម្តីថា បានសន្យាថានឹង «វាយប្រហារពួកគេយ៉ាងខ្លាំងក្លា» បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលមួយគ្រាប់ពេញមួយយប់នៅមូលដ្ឋានទ័ពអាកាសអាមេរិកពីរកន្លែងនៅក្នុងប្រទេសហ្ស៊កដានី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារលើកោះ Larak របស់អ៊ីរ៉ង់។

‎អ្នកយកព័ត៌មាន Fox News បានដកស្រង់សម្តីលោក ត្រាំ ដែលបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ថា «យើងនឹងវាយប្រហារពួកគេយ៉ាងខ្លាំងក្លា»។

‎សូមជម្រាបថា កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅនៅក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះប្រហែល 3,1 លានបារ៉ែលមកនៅត្រឹម 286,6 លានបារ៉ែល។

‎រែសម្រួល: ណៃ តុលា

To Top