Feature

ព្រះមហាក្សត្រ និងព្រះវររាជមាតា ស្តេចយាងទៅកាន់ រដ្ឋធានីប៉េកាំង ដើម្បីពិនិត្យព្រះរាជសុខភាព

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ស្តេចយាងទៅកាន់ រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។

យោងតាមព្រះរាជសារជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជឱង្ការថា កំលុងពេលព្រះអង្គមិនគង់ប្រថាប់នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងបំពេញការងារជាប្រមុខរដ្ឋស្តីទីបំពេញការងារនានា ក្នុងនាមជាព្រះបរមនាមរបស់ព្រះអង្គ៕

To Top