សហភាពអឺរ៉ុប ព្រមានថា គម្រោង E1 របស់អ៊ីស្រាអែល ធ្វើឱ្យខូចដល់ដំណោះស្រាយរដ្ឋពីរ
ឡុងដ៍៖ គម្រោងតាំងទីលំនៅ E1 របស់អ៊ីស្រាអែល នៅតំបន់ West Bank នឹងធ្វើឱ្យខូចដល់ទស្សនវិស័យនៃដំណោះស្រាយរដ្ឋពីរបន្ថែមទៀត នេះបើយោងតាមការព្រមានរបស់ប្រធាន គោលនយោបាយការបរទេស សហភាពអឺរ៉ុប លោក Kaja Kallas ។
លោកស្រី Kallas បានប្រាប់សន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបនៅ Wicklow ប្រទេសអៀរឡង់ថា “ការតាំងទីលំនៅ E1 នឹងធ្វើឱ្យខូចដល់ទស្សនវិស័យ នៃដំណោះស្រាយរដ្ឋពីរបន្ថែមទៀត ដោយជំរុញឱ្យមានឧបសគ្គឆ្លងកាត់តំបន់ West Bank”។
លោកស្រី Kallas បានលេីកឡេីងថា “អំពើហិង្សារបស់អ្នកតាំងទីលំនៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតែបន្តកើនឡើង ហើយជារឿយៗមិនត្រូវបានត្រួតពិនិត្យ”។
លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបនឹងបន្តគាំទ្រផែនការសន្តិភាពហ្គាហ្សា និងធ្វើការជាមួយដៃគូឆ្ពោះទៅរកដំណោះស្រាយរដ្ឋពីរ។
កិច្ចប្រជុំក្រៅផ្លូវការនេះ ដែលត្រូវបានគេស្គាល់ផងដែរថាជាកិច្ចប្រជុំ Gymnich ត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រោមអៀរឡង់ ជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប។ វាបានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រលើការអភិវឌ្ឍភូមិសាស្ត្រនយោបាយបច្ចុប្បន្ន៕
ប្រែសម្រួល ឈូក បូរ៉ា
