លោកស្រី Peng Liyuan បានទទួលទានតែនិងទស្សនាការ តាំងពិព័រណ៍សិប្បកម្មខ្នាតតូច ជាមួយលោកស្រី Istizal ភរិយា លោកប្រធានាធិបតីអេហ្ស៊ីប
នាព្រឹកថ្ងៃទី ២ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិន បានទទួលទានតែជាមួយលោកស្រី Istizal ភរិយារបស់លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប នៅទីក្រុងគែរ ព្រមទាំងបានទស្សនាការតាំងពិព័រណ៍ សិប្បកម្មខ្នាតតូចមួយផងដែរ ។
លោកស្រី Peng Liyuan និងលោកស្រី Itisar បានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស្និទ្ធស្នាលអំពីមិត្តភាពនិងការផ្លាស់ប្តូរវប្បធម៌រវាងចិននិងអេហ្ស៊ីប ។ លោកស្រី Peng Liyuan បានថ្លែងថា ប្រទេសអេហ្ស៊ីប មានប្រវត្តិសាស្ត្រយូរអង្វែង និងមានបេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ ហើយការតាំងពិព័រណ៍ទាំងនោះគឺ ល្អឥតខ្ចោះដែលបង្ហាញយ៉ាងពេញលេញនូវប្រាជ្ញា និងសោភ័ណភាពពិសេសរបស់ប្រជាជនអេហ្ស៊ីប ។ ប្រទេសចិន និងអេហ្ស៊ីបមានភាពស្រដៀងគ្នាខាងវប្បធម៌ជាច្រើន ហើយលោកស្រីសង្ឃឹមថា សិល្បករនៃប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីធ្វើឱ្យសិប្បកម្មប្រពៃណីបន្តភ្លឺស្វាង 1ជាមួយនឹងភាពអស្ចារ្យជាបន្តបន្ទាប់ តាមរយៈការបន្តវេន្តនិងការរៀន សូត្រគ្នាទៅវិញទៅមក ៕
