ព័ត៌មានអន្តរជាតិ

ជនជាតិអាមេរិក រងផលប៉ះពាល់ដោយតម្លៃប្រេង សាំងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅចុងសប្តាហ៍ទិវាពលកម្ម

បរទេស៖ ដោយសារសង្គ្រាម នៅមជ្ឈិមបូព៌ានៅតែធ្វើឱ្យថ្លៃថាមពលកើនឡើង ប្រជាជនអាមេរិកប្រឈមមុខ នឹងតម្លៃសាំងខ្ពស់បំផុតមិនធ្លាប់ មានសម្រាប់ចុងសប្តាហ៍នៃទិវាពលកម្ម ដូចគ្នានឹងយុទ្ធនាការនយោបាយ ចាប់ផ្តើមសម្រាប់ការបោះឆ្នោតសភា ពាក់កណ្តាលអាណត្តិ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃសាំងជាមធ្យមទូទាំង ប្រទេសទំនងជានឹងឡើងដល់ ៤,០៣ ដុល្លារនៅថ្ងៃទិវាពលកម្ម ដែលលើសពីកំណត់ត្រាមុន ៣,៨៣ ដុល្លារក្នុងមួយហ្គាឡុង (១ហ្គាឡុង ស្មើនឹងប្រហែល ៣, ៧៨លីត្រ) ដែលបានកំណត់ក្នុងឆ្នាំ ២០១២ នេះបើយោងតាមអ្នកវិភាគ GasBuddy លោក Patrick De Haan។

លោក De Haan បានសរសេរនៅក្នុងប្លក់ថ្មីៗនេះថា “សាំង ខណៈពេលដែលមិនមានកំណត់ត្រាគ្រប់ពេល ស្ថិតនៅកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេលចុងក្រោយនៃឆ្នាំប្រតិទិននេះ មានន័យថា ជនជាតិអាមេរិកអាចមើលឃើញតម្លៃសាំងជាមធ្យមទូទាំងប្រទេសលើសពី ៤ ដុល្លារក្នុងមួយហ្គាឡុងនៅថ្ងៃទិវាពលកម្មជាលើកដំបូង”។

យោងតាមសេវាកម្មតាមដានតម្លៃ GasBuddy តម្លៃសាំងជាមធ្យមទូទាំងប្រទេសស្ថិតនៅប្រហែល ៤,១៣ ដុល្លារក្នុងមួយហ្គាឡុងនៅថ្ងៃព្រហស្បតិ៍ កើនឡើងជិតមួយដុល្លារពីមធ្យមភាគកាលពីឆ្នាំមុន។ អ្នកវិភាគនិយាយថា ៤ ដុល្លារក្នុងមួយហ្គាឡុងគឺជាចំណុចឈឺចាប់ សម្រាប់អ្នកប្រើប្រាស់ជាច្រើន។

តម្លៃប្រេងសាំង ដែល ជាសូចនាករសេដ្ឋកិច្ច ដែលអាចមើលឃើញបំផុត សម្រាប់អ្នកប្រើប្រាស់អាមេរិក អាចបង្កើតការយល់ ឃើញយ៉ាងឆាប់រហ័ស អំពីសេដ្ឋកិច្ចទូលំទូលាយ។ ដោយសារតម្លៃប្រេងឡើងខ្ពស់ជាង ៤ ដុល្លារក្នុងមួយហ្គាឡុង អស់រយៈពេលជាច្រើនឆ្នាំ បញ្ហានេះបានក្លាយជាកង្វល់ ជាប់លាប់សម្រាប់ប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋ៕
ប្រែសម្រួលៈ ណៃ តុលា

To Top