តម្លៃប្រេងបន្តកើនឡើង ក្នុងពេលការវាយប្រហារសងសឹកគ្នារវាងអាមេរិក និងអ៊ីរ៉ង់លើនាវាដែលធ្វើដំណើរនៅក្នុងច្រកសមុទ្រ Hormuz និងតំបន់ផ្សេងទៀត
ប្រែសម្រួលៈ ណៃ តុលា
បរទេស៖ តម្លៃប្រេងបានបន្តកើនឡើងនៅថ្ងៃចន្ទ ខណៈដែលការវាយប្រហារសងសឹកគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់លើនាវាដែលធ្វើដំណើរនៅក្នុងច្រកសមុទ្រ Hormuz និងតំបន់ផ្សេងទៀត គឺបានបង្កើនការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់យូរអង្វែងពីមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង 52 សេន ឬ 0.54% ដល់ 96.80 ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកមានតម្លៃ 92.14 ដុល្លារក្នុងមួយបារ៉ែល កើនឡើង 66 សេន ឬ 0.72%។
ប្រេងឆៅ Brent បានកើនឡើង 7.8% កាលពីសប្តាហ៍មុន ខណៈពេលដែលប្រេង WTI បានកើនឡើងជិត 10% បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារ និងបណ្តាលឱ្យមានការថយចុះនៃលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ជាកន្លែងដែលការផ្គត់ផ្គង់ប្រេងមួយភាគប្រាំរបស់ពិភពលោកធ្លាប់ឆ្លងកាត់។
សូមជម្រាបថា កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារនាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងនៅថ្ងៃសៅរ៍ រួមទាំងមួយគ្រឿងនៅឯឆ្នេរសមុទ្រកោះ Kharg ជិតមជ្ឈមណ្ឌលនាំចេញប្រេងសំខាន់របស់អ៊ីរ៉ង់។
