update: អាកាសយានដ្ឋានចំនួនប្រាំពីរ របស់ឥណ្ឌូនេស៊ី នៅតែបិទដដែល ខណៈអ្នកដំណើរជាង 270,000 នាក់បានរងផលប៉ះពាល់
បរទេស៖ អាកាសយានដ្ឋានចំនួនប្រាំពីររបស់ឥណ្ឌូនេស៊ី រួមទាំងអាកាសយានដ្ឋានពីរដែលបម្រើការនៅទីក្រុងហ្សាការតា នៅតែបិទនៅថ្ងៃចន្ទនេះ ដោយសារតែផេះភ្នំភ្លើងពីការផ្ទុះនៅភ្នំភ្លើង Anak Krakatau ខណៈដែលអ្នកដំណើរជាង 270,000 នាក់ បានរងផលប៉ះពាល់ដោយការលុបចោល ជើងហោះហើរ និងការពន្យារពេល ,នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសឥណ្ឌូនេស៊ី។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញានេះថា ផេះពីភ្នំភ្លើង Anak Krakatau ដែលស្ថិតនៅចំកណ្តាលរវាងកោះជ្វា និងកោះស៊ូម៉ាត្រា បានគ្របដណ្តប់ទីក្រុងហ្សាការតា និង តំបន់ជុំវិញជាច្រើនចាប់តាំងពីវាបានផ្ទុះឡើងនៅយប់ថ្ងៃសុក្រ ដែលនាំឱ្យមានការបិទអាកាសយានដ្ឋាន ដោយសារហេតុផលសុវត្ថិភាព។
ក្រសួងដឹកជញ្ជូនបាននិយាយនៅថ្ងៃចន្ទថា មនុស្សជាង 270,000 នាក់បានរងផលប៉ះពាល់ដោយការពន្យារពេល ការបង្វែរទិសដៅ ឬការលុបចោលជើងហោះហើរចំនួន 2,300 ។
ក្រសួងបានឲ្យដឹងទៀតថា អាកាសយានដ្ឋានសំខាន់របស់ទីក្រុងហ្សាការតានឹងនៅតែបិទរហូតដល់ម៉ោង 6 ល្ងាច ម៉ោងក្នុងស្រុក រួមជាមួយអាកាសយានដ្ឋានចំនួនប្រាំមួយផ្សេងទៀត។ អាកាសយានដ្ឋានមួយផ្សេងទៀតនៅភាគខាងត្បូងស៊ូម៉ាត្រាត្រូវបានបើកឡើងវិញ។
