ព័ត៌មានអន្តរជាតិ

រុស្ស៊ី​ នឹងបិទស្ថាន កុងស៊ុលអាល្លឺម៉ង់ និងមជ្ឈមណ្ឌលវប្បធម៍​ ទុកជាការសងសឹក

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី​ បានឧ្យដឹងថា រុស្ស៊ីកំពុងបិទស្ថានកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុង St. Petersburg​ ដែលការបិទនេះ​ ធ្វេីឡេីងជាការឆ្លេីយតបទៅនឹងសកម្មភាពដូចគ្នា របស់ប្រទេសអាល្លឺម៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានកត់សម្គាល់ថា ស្ថានកុងស៊ុលត្រូវតែបញ្ឈប់ប្រតិបត្តិការទាំងអស់មិនឱ្យលើសពីថ្ងៃទី១៨​ ខែកញ្ញា។ ក្រសួងបានបន្ថែមថា មជ្ឈមណ្ឌលវប្បធម៌ Goethe-Institut ក្នុងប្រទេសរុស្ស៊ីក៏ត្រូវតែបញ្ចប់ប្រតិបត្តិការរបស់ពួកគេផងដែរ ដោយបុគ្គលិកត្រូវចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣​ ខែកញ្ញា។
ក្រសួងបាននិយាយថា កំណត់ចំណាំការទូតពាក់ព័ន្ធត្រូវបានប្រគល់ជូនភារធារីអាល្លឺម៉ង់រួចរាល់ហេីយ។

វិធានការទាំងនេះត្រូវបានធ្វើឡើង​ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អាល្លឺម៉ង់​ ពីមុនក្នុងការបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Bonn និងវិមានរុស្ស៊ីប្រចាំទីក្រុងប៊ែរឡាំង ដែលពីមុនត្រូវបានគេស្គាល់ថាជាវិមានវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី កាលពីថ្ងៃទី៧​ ខែកញ្ញា។

ចលនានេះបានកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានអះអាងថា យន្តហោះគ្មានមនុស្សបើកដែលផ្ទុកគ្រឿងផ្ទុះដែលត្រូវបានរកឃើញនៅអាកាសយានដ្ឋាន Leipzig កាលពីដើមខែសីហា មានប្រភពដើមពីរុស្ស៊ី៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top