វិមានក្រឹមឡាំង បង្ហាញឆន្ទៈបន្តកិច្ចចរចា ត្រីភាគីលើបញ្ហាអ៊ុយក្រែននោះទេ
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីមិនច្រានចោលលទ្ធភាព នៃការបន្តកិច្ចចរចាត្រីភាគី លើបញ្ហាអ៊ុយក្រែននោះទេ។
លោក Peskov បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានផ្លូវការមួយថា “ចំពោះការបន្តឡើងវិញនៃទម្រង់ត្រីភាគី អ្នកបានឮសេចក្តីថ្លែងការណ៍ពីទីក្រុងគៀវកាលពីម្សិលមិញ។ លោក Kushner បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ។ យើងក៏មិនច្រានចោលការបន្តឡើងវិញនៃទម្រង់ត្រីភាគីនេះដែរ”។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានជួបជាមួយបេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner នៅឯវិមានក្រឹមឡាំងកាលពីថ្ងៃសៅរ៍ ដោយកិច្ចប្រជុំនេះមានរយៈពេលជាងបីម៉ោង។ បន្ទាប់មក លោក Witkoff និងលោក Kushner បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី នៅទីក្រុងគៀវកាលពីថ្ងៃអាទិត្យ។
លោក Peskov បានពិពណ៌នាអំពីកិច្ចប្រជុំរវាងលោក ពូទីន និងបេសកជនអាមេរិកថា ជាជំហានតូចមួយឆ្ពោះទៅរកសន្តិភាព។ «ជាការពិតណាស់ ការប៉ុនប៉ងណាមួយមានប្រសិទ្ធភាពច្រើន ឬតិច – នេះគឺជាជំហានតូចមួយឆ្ពោះទៅរកសន្តិភាព» ។
លោក Peskov មិនបានច្រានចោលការសន្ទនាមួយផ្សេងទៀតរវាងលោក ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់បេសកជនសហរដ្ឋអាមេរិកទៅកាន់ទីក្រុងគៀវនោះទេ ដោយលោកបានលេីកឡេីងថា ប្រទេសរុស្ស៊ី ពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីសន្តិភាព៕
ប្រែសម្រួល ឈូក បូរ៉ា
