ការនាំចេញរថយន្ត របស់ប្រទេសចិន នៅតែរឹងមាំនៅក្នុងខែសីហា ប៉ុន្តែការលក់ ក្នុងស្រុកធ្លាក់ចុះ បន្ថែមទៀត
បរទេស ៖ ការនាំចេញរថយន្តរបស់ប្រទេសចិន នៅតែរឹងមាំនៅក្នុងខែសីហា ខណៈដែលក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត បានដឹកជញ្ជូនរថយន្តទៅក្រៅប្រទេស ក្នុងចំនួនកំណត់ត្រាខ្ពស់ ផ្ទុយស្រឡះពីទីផ្សារក្នុងស្រុក ដែលមានភាពយឺតយ៉ាវ ដែលការលក់ របស់ពួកគេបានធ្លាក់ចុះជាខែទី ១១ ជាប់ៗគ្នា។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា ការនាំចេញរថយន្តដឹកអ្នកដំណើរ បានកើនឡើង ៧៧,៥% ពីមួយឆ្នាំមុន ដល់ ៨៩៤.០០០ គ្រឿងក្នុងខែសីហា ធ្លាក់ចុះពីការកើនឡើង ៨៨,២% កាលពីមួយខែមុន នេះបើយោងតាមទិន្នន័យ ពីសមាគមរថយន្តដឹកអ្នកដំណើរចិន បានបង្ហាញនៅថ្ងៃអង្គារ។
ការលក់នៅក្នុងស្រុកបានធ្លាក់ចុះ ២៣,៧% មកនៅត្រឹម ១,៥៥ លានគ្រឿង ដែលកាន់តែអាក្រក់ទៅៗពីការធ្លាក់ចុះ ២១,១% ក្នុងខែកក្កដា។
ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់ plug-in hybrid ដែលមានចំនួន ៦៤,៧% នៃការលក់ក្នុងស្រុកសរុប បានធ្លាក់ចុះ ១០,១% ធៀបនឹងឆ្នាំមុនក្នុងខែសីហា ដោយកើនឡើង ៣,៩% កាលពីមួយខែមុន។ ទន្ទឹមនឹងនេះ កំណើននាំចេញនៅក្នុងផ្នែកនេះបានបង្កើនល្បឿនដល់ ១៥៤,៧% ពី ១៤៧,៨% ក្នុងខែកក្កដា។
ការលក់រថយន្តថាមពលថ្មីមានចំនួន ៦៤,៧% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសចិនក្នុងខែសីហា ឆ្នាំ ២០២៦ ដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីទិន្នន័យមាន។
