ព័ត៌មានអន្តរជាតិ

ក្រុមហ៊ូធី កាន់កាប់កំពង់ផែ សំខាន់នៅយេម៉ែន បង្កការព្រួយបារម្ភ ដល់លំហូរ ថាមពលពិភពលោក

យេម៉ែន៖ ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានរាយការណ៍ថា បានកាន់កាប់ទីក្រុងកំពង់ផែ Mocha នៅឆ្នេរសមុទ្រក្រហមរបស់យេម៉ែន ខណៈការប្រយុទ្ធជាមួយកងកម្លាំងដែលគាំទ្រ ដោយអារ៉ាប៊ីសាអូឌីតកំពុងកាន់តែធ្ងន់ធ្ងរ នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន Reuters។

ការគ្រប់គ្រង Mocha អាចផ្តល់ ឱ្យហ៊ូធីនូវឥទ្ធិពលកាន់តែខ្លាំងលើ ច្រកសមុទ្រ Bab el-Mandeb ដែលជាចំណុចយុទ្ធសាស្ត្រ សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង ឥន្ធនៈ និងទំនិញរវាងតំបន់ឈូងសមុទ្រ និងអឺរ៉ុបតាមសមុទ្រក្រហម និងព្រែកជីក Suez។
ការវិវត្តនេះកើតឡើងក្នុងពេល ដែលច្រកសមុទ្រ Hormuz កំពុងរងការរំខានធ្ងន់ធ្ងរ ដោយចំនួននាវាឆ្លងកាត់នៅថ្ងៃពុធ បានធ្លាក់មកត្រឹម ៧គ្រឿង។ ការរំខាននៅចំណុចដឹកជញ្ជូនសំខាន់ទាំងពីរ អាចបង្កើនហានិភ័យដល់ការផ្គត់ផ្គង់ ថាមពលពិភពលោក។

ជាមួយគ្នានេះ តម្លៃប្រេង Brent បានកើនឡើង លើស ១០០ដុល្លារក្នុងមួយបារ៉ែល ខណៈទីផ្សារកំពុងព្រួយ បារម្ភអំពីការរំខាន ដល់ការផ្គត់ផ្គង់ប្រេង និងការដឹកជញ្ជូនតាមសមុទ្រ។

ប្រែសម្រួល៖ គីរី

To Top