ព័ត៌មានជាតិ

ព្រឹត្តិការណ៍សំខាន់ៗ នៃការប្រកួតកីឡាអ៊ីស្ពត BLAST Open Fall 2026

ព្រឹត្តិការណ៍ប្រកួត CS2 លើកទីបីនារដូវកាលថ្មីនេះ បានធ្វើឱ្យអ្នកគាំទ្រនាំគ្នាជជែកវែកញែកអំពីការចាប់ផ្តើមនៃយុគសម័យ “Dragon​ Era” ។ នៅក្នុងអត្ថបទវិភាគ របស់ 1xBet នេះ យើងនឹងពិនិត្យមើលឱ្យកាន់តែច្បាស់ អំពីលទ្ធផល នៃការប្រកួតនៅព័រទុយហ្គាល់ និង​ធ្វើ​ការ​ទស្សន៍ទាយសម្រាប់ដំណាក់កាលចុងក្រោយនារដូវកាលនេះ។

វគ្គចែកពូលនៃព្រឹត្តិការណ៍ BLAST Open Fall 2026
ការអញ្ជើញក្រុមឱ្យចូលរួមប្រកួត គឺធ្វើឡើងដោយផ្អែកលើចំណាត់ថ្នាក់ ប្រចាំខែកក្កដារបស់ Valve ដែលនាំយកកំពូលក្រុម CS លំដាប់​ពិភពលោកមកជួបគ្នា រួមមាន Spirit, Falcons, Vitality, NAVI, FURIA និង MOUZ។ ចំណែក​ឯ​លទ្ធផល​ដ៏​នឹក​ស្មាន​មិន​ដល់​ដំបូងគេ បានកើតឡើងតាំងពីការប្រកួតវគ្គចែកពូល ដែលរៀបចំឡើងនៅស្ទូឌីយោ BLAST ក្នុងទីក្រុង Copenhagen មកម្ល៉េះ។

សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន ក្រុម NAVI បានរងបរាជ័យយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល 2-1 ក្រោមថ្វីដៃក្រុម M80 ដែល​នេះ​ជា​ជ័យជម្នះតែមួយគត់របស់ក្រុមតំណាងសហរដ្ឋអាមេរិកមួយនេះនៅក្នុងព្រឹត្តិការណ៍ទាំងមូល។ ទម្រង់ប្រកួតចាញ់ពីរដងធ្លាក់ ផ្តល់​ឱកាសឱ្យក្រុមនីមួយៗអាចភ្លាត់ស្នៀតបានម្តង ប៉ុន្តែបានត្រឹមតែម្តងគត់ ដែលចំណុចនេះក្រុម Natus Vincere ហាក់​ដូច​ជា​ភ្លេច​ខ្លួន​ ។ កូនក្រុមរបស់លោក B1ad3 បានយកឈ្នះយ៉ាងងាយ ស្រួលលើក្រុម paiN Gaming ប៉ុន្តែបន្ទាប់មកបែរជាចាញ់ក្រុម G2 និង​ត្រូវ​ហាលអាវត្រឹមនេះ។
ការអំពាវនាវពីសំណាក់អ្នកជំនាញឱ្យមានការផ្លាស់ប្តូរសមាសភាពកីឡាកររបស់ NAVI កាន់តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ។ ពាក្យចចាមអារ៉ាមបានលើកឡើងថា b1t និង w0nderful គឺជាកីឡាករដែលមិនអាចខ្វះបាន ចំណែក​ឯ​កីឡាករ​បី​នាក់​ផ្សេង​ទៀត ជាពិសេសចំណូលថ្មី makazze គឺជាបេក្ខភាពឈានមុខគេដែលអាចនឹងត្រូវដកចេញពីក្រុម។
ក្រុម Spirit, FURIA និង G2 បានឆ្លងចូលទៅកាន់វគ្គជម្រុះពីពូលទីមួយ ខណៈដែល MOUZ, Falcons និង Vitality បាន​ឡើង​ទៅ​វគ្គ​បន្តពីពូលទីពីរ។ បើមើលមួយភ្លែត លទ្ធផលនៅក្នុងពូលទីពីរហាក់ដូចជាអាចទាយទុកមុនបានទាំងស្រុង។ ប៉ុន្តែធាតុពិត ក្រុម​ខ្លាំង​បំផុត ​របស់បារាំង Vitality បានចាញ់យ៉ាងចាស់ដៃ 0-2 ក្នុងការប្រកួតបើកឆាកទល់ នឹងក្រុមតំណាងអ៊ុយក្រែន IC Esports ដែល​ជា​ក្រុម​ធ្លាប់ឆ្លងកាត់ការប្រកួតវគ្គជម្រុះបឋម បន្ទាប់ពីឈរនៅលេខរៀងទី 25 ប៉ុណ្ណោះក្នុងតារាងចំណាត់ថ្នាក់របស់ Valve អំឡុង​ពេល​អញ្ជើញ​ចូលរួមប្រកួត។ ក្រុមរហស្សនាមឃ្មុំពិឃាតមួយនេះ ទីបំផុតនៅតែអាចឈាន ទៅដល់វគ្គជម្រុះតាមរយៈខ្សែក្រោម ប៉ុន្តែ​បរាជ័យ​នេះពិតជាបានបន្សល់ទុក នូវអារម្មណ៍ដ៏ខកចិត្តយ៉ាងខ្លាំង។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រខ្សែលើវិញ ក្រុម MOUZ បាន​យក​ឈ្នះ​ម្ចាស់ជើងឯក Major ក្រុម Falcons ដើម្បីក្តោបក្តាប់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។

វគ្គជម្រុះនៃព្រឹត្តិការណ៍ BLAST Open Fall 2026
នៅក្នុងការប្រកួតវគ្គ 8 ក្រុមចុងក្រោយគូទីមួយ ក្រុម Falcons បានបំបាក់ក្រុម G2 យ៉ាងចាស់ដៃតែម្តង។ កីឡាករ Nikola “NiKo” Kovac មិនមានការយោគយល់ចំពោះបងប្អូនជីដូនមួយរបស់ខ្លួនគឺ Nemanja “huNter-” Kovac ដែល​លេង​ឱ្យ​ក្រុម​ម្ខាង​ទៀត​នោះ​ឡើយ។ ក្រុម Falcons បានបិទបញ្ចប់វគ្គទីមួយនៃផែនទីប្រកួតបើកឆាកក្នុងលទ្ធផល 11:1 និងបន្តគ្រប់គ្រង​ស្ថានការណ៍​ទាំង​ស្រុង​នៅ​ផែនទីទីពីរ (9:3) ដែលធ្វើឱ្យពួកគេអាចបញ្ចប់ការប្រកួតនេះបានយ៉ាងងាយស្រួល។ ក្នុងប្រកួតវគ្គ 8 ក្រុមចុងក្រោយគូទីពីរ ក្រុម FURIA បានលត់ក្រុម Vitality នៅលើផែនទី Nuke ដែលជាជម្រើសរបស់គូប្រកួតយ៉ាងចាស់ដៃ (13:6) ប៉ុន្តែបែរ​ជាចាញ់​វិញ​នៅ​លើ​ផែន​ទី Cache ដែលជាជម្រើសរបស់ខ្លួន (11:13)។ ការកាត់សេចក្តីចុងក្រោយត្រូវធ្លាក់ទៅលើផែនទី Dust2 ដែលនៅទីនោះ ក្រុម​ឃ្មុំ​ពិឃាត​ Bees បានបញ្ចប់ក្តីសង្ឃឹមគូប្រកួតយ៉ាងឆាប់រហ័ស (13:4)។

មើលទៅ បន្ទាប់ពីឈ្នះពានរង្វាន់ Major ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅ IEM Cologne Major 2026 មក ក្រុម Falcons ហាក់​កំពុង​ភ្លេចខ្លួន និងនៅតែបន្តសម្ងំត្រេកត្រអាលនឹងភាពជោគជ័យនេះនៅឡើយ។ ការដែលពួកគេបង្ហាញ​ទម្រង់លេងបែបនេះពេលប៉ះ​ជា​មួយ​ក្រុម Spirit ដែលតែងតែពុះកញ្ជ្រោលខ្លាំង រួមជាមួយកីឡាករដ៏ស្រេកឃ្លានជ័យជម្នះដូចជា donk ទៀតនោះ គឺជា​កំហុស​ដ៏ធ្ងន់​ធ្ងរ​មួយ។ ទីបំផុត Falcons ពិតជាភ្លាត់ស្នៀតម្តងទៀតមែន ដោយបានរបូតជ័យជម្នះទាំងពីរផែនទី៖ 8:13 នៅផែនទី Nuke និង 11:13​ នៅផែនទី Ancient។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត ក្រុម MOUZ បានយកឈ្នះ Vitality ក្នុងលទ្ធផលប្រហាក់ប្រហែលគ្នា (13:11, 13:7) ដោយបានទម្លាក់ក្រុមដែលធ្លាប់តែមានឥទ្ធិពល​ខ្លាំងបំផុតកាលពីពាក់​កណ្តាល​រដូវ​កាល​ដំបូងនៃឆ្នាំ 2026។ ទោះជាយ៉ាងណាក្តី ក្រុមតំណាងបារាំងមួយនេះក៏មានហេតុផលដោះសារដែរ៖ គឺពួកគេសម្រេចចិត្តឱ្យ​កីឡាករ​ស្នូលបានសម្រាក ដោយហៅអតីតកីឡាករ NAVI គឺ Justinas “jL” Lekavicius មកលេងជំនួស (នៅព្រឹត្តិការណ៍ BLAST គាត់​​ជំនួសកន្លែង mezii ចំណែកនៅ PGL Masters គាត់នឹងជំនួស apEX)។
ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ BLAST Open Fall 2026 គឺជាជំនួបសងសឹកនៃវគ្គផ្តាច់ព្រ័ត្រ BLAST Bounty Summer 2026 ដែលក្រុម Team Spirit និង MOUZ ត្រូវប៉ះគ្នាម្តងទៀត។ នៅប្រទេសម៉ាល់តា ក្រុមរហស្សនាមកណ្តុរធ្លាប់​យកឈ្នះ​ក្រុមនាគរាជ​យ៉ាង​ងាយ​ស្រួល​ 3-1។ សម្រាប់ការប៉ះគ្នានៅព័រទុយហ្គាល់លើកនេះ Spirit គឺអ្នកយកសងសឹកវិញម្តង។
ក្រុមទាំង​ពីរបានបើកឆាកការប្រកួតដោយប្តូរគ្នាឈ្នះម្នាក់មួយវគ្គលើជម្រើសផែនទីរបស់ខ្លួន៖ Spirit ឈ្នះនៅផែនទី Dust2 13:8 មុន​ពេល​ MOUZ វាយបកយកឈ្នះវិញនៅផែនទី Mirage 13:11។ ចូលដល់ផែនទីទីបី Ancient ក្រុមនាគរាជ​បាន​បំបែក​ជញ្ជាំង​ការពារ​របស់​គូប្រកួតខ្ទេចគ្មានសល់ (13:3) ហើយផែនទីទីបួន Nuke បានក្លាយជាការប្រកួតបិទបញ្ចប់ – ដោយ Spirit ទទួលបានជ័យជម្នះ 13:6។ ពានរង្វាន់ MVP ប្រចាំព្រឹត្តិការណ៍នេះ គឺស័ក្តិសមបំផុតសម្រាប់តារា ឆ្នើមរបស់ក្រុមម្ចាស់ជើងឯកគឺកីឡាករ Danil “donk” Kryshkovets ដែលទទួលបានពិន្ទុវាយតម្លៃដល់ទៅ 1.40។ នេះគឺជាមេដាយ MVP ទី 13 ក្នុងអាជីពរបស់កីឡាករវ័យ 19 ឆ្នាំរូបនេះ និង​ជា​មេដាយទី 3 របស់គេសម្រាប់ឆ្នាំ 2026 ផងដែរ!

ក្រុម Team Spirit បានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាលើកទីបីរបស់ខ្លួន និងបានគ្រងតំណែងជើងឯកទីពីរនារដូវកាលថ្មីនេះ បន្ទាប់ពីឈ្នះ​ពាន​រង្វាន់ Esports World Cup 2026 រួចមកហើយ។ ប្រសិនបើពួកគេនៅតែបន្តរក្សាទម្រង់លេងដ៏ល្អបែបនេះ អ្នក​ជំនាញ​កីឡា​អ៊ីស្ពតរបស់ 1xBet អាចនឹងត្រៀមខ្លួនប្រកាសឈ្មោះម្ចាស់ជើងឯកព្រឹត្តិការណ៍រដូវរងា PGL Major Singapore 2026 មុនពេលកំណត់ក៏ថាបាន!

To Top