មន្ត្រីឧទ្យានុរក្ស បង្រ្កាប និងរុះរើសំណង់រោងឈើ ខុសច្បាប់ចំនួន៣០ កន្លែង ក្នុងឧទ្យានជាតិគីរីរម្យ
កំពង់ស្ពឺ ៖ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តចុះបង្ក្រាបការរុករាន ទន្ទ្រានដី សង់រោង បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គិរីរម្យ» ស្ថិតក្នុងឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

មន្ត្រីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ដោយធ្វើការរុះរើរោងឈើធ្វើពីកូនឈើមូល ប្រក់កៅស៊ូតង់ ទំហំ ២x៣ម៉ែត្រ ចំនួ ន៣០កន្លែង ប្រព្រឹត្តដោយអញ្ញាតជនក្នុងតំបន់ការពារធម្មជាតិ។ ជាមួយគ្នានេះ ក្រុមការងារ កំពុងបន្តស្រាវជ្រាវ រកអ្នកប្រព្រឹត្តបទល្មើស ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ក្នុងអំឡុង ខែសីហា-កញ្ញា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស បានចុះបង្កាបបទល្មើស ធនធានធម្មជាតិ ក្នុងឧទ្យានជាតិគីរីរម្យ បានចំនួន ២៦ករណី រួមមាន៖

១-ការបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ៨.៨៨ហិកតា ចំនួន ១៨ករណី។
២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ២.៥០ហិកតា ចំនួន ៤ករណី។
៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី។
៤-កាប់រំលំព្រៃឈើ និងដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម ចំនួន ២ករណី។
៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធ ដោយគ្មានការអនុញ្ញាតចំនួន ១ករណី៕
