Feature

លោក អ៊ុំ រាត្រី ៖ ព្រះរាជក្រឹត្យថ្មីជា «ត្រីវិស័យ» រុញកំណែទម្រង់ និងលើក កម្ពស់ជីវភាពគ្រូបង្រៀន

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានលើកឡើងថា ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈ ដោយឡែកនៃអង្គគ្រូបង្រៀន គឺជាមូលដ្ឋានគតិយុត្តដ៏រឹងមាំក្នុងការលើកកម្ពស់កិត្តិយស និងជីវភាពបុគ្គលិកអប់រំ។ ការថ្លែងនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយនៅស្រុកមង្គលបូរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការ មន្ទីរ ស្ថាប័នពាក់ព័ន្ធ និងបុគ្គលិកអប់រំរាប់រយនាក់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ឯកសណ្ឋានគតិយុត្តថ្មីនេះ បង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលលើការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីលើកទឹកចិត្ត និងជួយឱ្យលោកគ្រូ អ្នកគ្រូ យល់ដឹងកាន់តែច្បាស់ពីសិទ្ធិ កាតព្វកិច្ច និងរបបគោលនយោបាយថ្មីៗ។

ជាចុងក្រោយ លោកអភិបាលក៏បានជំរុញឱ្យនាយកសាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវសិក្សាស្វែងយល់ពីខ្លឹមសារព្រះរាជក្រឹត្យនេះឱ្យបានស៊ីជម្រៅ ដោយត្រូវពង្រឹងវិន័យ ក្រមសីលធម៌ និងការបង្រៀននៅមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ជាតិ៕

អត្ថបទ: ប៊ុន សំណាង / ដើមអម្ពិល

To Top