ព័ត៌មានអន្តរជាតិ

លោក Trump ៖ អាមេរិក កំពុងបង្កើនការផលិត Patriot, THAAD និង Tomahawk

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក Donald Trump បានថ្លែងថា សហរដ្ឋអាមេរិកកំពុងបង្កើន សមត្ថភាពផលិតប្រព័ន្ធការពារមីស៊ីល Patriot យ៉ាងខ្លាំង ដោយរោងចក្រកំពុងដំណើរការផលិត ក្នុងកម្រិតខ្ពស់ជាងមុន នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន RT នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ ។

លោក Trump បានបញ្ជាក់ថា ការបង្កើនផលិតកម្មមិនមែនគ្រាន់តែជាការធ្វើការបន្ថែមម៉ោងប៉ុណ្ណោះទេ ប៉ុន្តែអាមេរិកក៏កំពុងពង្រីកសមត្ថភាពរោងចក្រ និងបង្កើតខ្សែផលិតកម្មថ្មីសម្រាប់ប្រព័ន្ធការពារអាកាស THAAD និងមីស៊ីល Tomahawk ផងដែរ។

លោក Trump បានសង្កត់ធ្ងន់ថា ការពង្រីកការផលិតអាវុធទាំងនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងធានាថា កងកម្លាំងអាមេរិកមានសម្ភារៈយោធាគ្រប់គ្រាន់សម្រាប់តម្រូវការនាពេលអនាគត។
Patriot និង THAAD គឺជាប្រព័ន្ធការពារមីស៊ីលសំខាន់ៗរបស់អាមេរិក ខណៈ Tomahawk ជាមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលត្រូវបានប្រើសម្រាប់វាយប្រហារគោលដៅពីចម្ងាយ។

ប្រែសម្រួល៖ គីរី

To Top