ព័ត៌មានអន្តរជាតិ

​ ប្រសិនបេីអាមេរិក​ និងអ៊ីរ៉ង់​ បញ្ចប់សង្គ្រាម​ តម្លៃប្រេងឥន្ធនៈ​ នឹងធ្លាក់ចុះយ៉ាងគំហុក

ឡុងដ៍៖ បេីតាមការលេីកឡេីងរបស់ប្រធានាធិបតីអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានឧ្យដឹងថា​ តម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក​ នៅពេលដែលសង្គ្រាមអាមេរិក​ និងអ៊ីរ៉ង់​ ត្រូវបានបញ្ចប់​ ហេីយវានឹងកេីតឡេីងក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្ដិរបស់អាមេរិក​ ដែលគ្រោងនឹងធ្វេីឡេីងនៅក្នុងខែវិច្ឆិកា​ ខាងមុខ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា លោករំពឹងថាសង្គ្រាមជាមួយអ៊ីរ៉ង់​ នឹងបញ្ចប់នៅឆ្នាំនេះ ដែលអាចនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអៀរឡង់ថា៖ «វានឹងបញ្ចប់ភ្លាមៗបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ​ ហេីយតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះយ៉ាងគំហុក»។

លោកបានលេីកឡេីងថា៖ «អ៊ីរ៉ង់​ ចង់បានកិច្ចព្រមព្រៀងមួយយ៉ាងខ្លាំង។ ពួកគេទាក់ទងមកជាប្រចាំ។ ពួកគេចង់ធ្វើកិច្ចព្រមព្រៀង។ ពួកគេត្រូវតែធ្វើកិច្ចព្រមព្រៀងដ៏ត្រឹមត្រូវមួយ។ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀងណា​ដែលមិនល្អនោះទេ»។

កាលពីថ្ងៃទី ១៨ ខែមិថុនា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីការបញ្ចប់សង្គ្រាមនៅក្នុងតំបន់។ យោងតាមអនុស្សរណៈនោះ ប្រទេសទាំងពីរត្រូវបានកំណត់ឱ្យធ្វើការចរចាក្នុងរយៈពេល ៦០ ថ្ងៃ (ដែលបានបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា) ដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ ប៉ុន្តែជោគវាសនានៃការចរចានេះនៅតែមិនច្បាស់លាស់ បន្ទាប់ពីមានការកើនឡើងនៃភាពតានតឹងផ្នែកយោធារវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top