កិច្ចប្រជុំបិទទ្វារ លើ UNCLOS បិទបញ្ចប់នៅរសៀលនេះ
ភ្នំពេញ ៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាលើកដំបូងជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ។
កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារ៕

