Feature

បោះជំហានថ្មី! ក្រុងសិរីសោភ័ណ ប្រើប្រាស់ប្រព័ន្ធឌីជីថល តាមដានថវិកាឃុំ-សង្កាត់ដើម្បីធានាតម្លាភាព និងគណនេយ្យភាព

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងសិរីសោភ័ណបានបើកកិច្ចប្រជុំអនឡាញកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ស្រេង សុផល អភិបាលក្រុង ដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងរដ្ឋបាល។

កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីជំនាញ និងតំណាងរដ្ឋបាល សង្កាត់ទាំង៧ សរុប ២៥នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាព ការងារហិរញ្ញវត្ថុថ្នាក់មូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ។

ពិធីនេះធ្វើឡើង ដើម្បីបញ្ជ្រាបចំណេះដឹង និងដាក់បង្ហាញវីដេអូណែ នាំបណ្តុះបណ្តាលមន្ត្រីឱ្យចេះប្រើប្រាស់ប្រព័ន្ធតាមដានថវិកាថ្មី សម្រាប់គ្រប់គ្រងនិងពិនិត្យទិន្នន័យចំណូល-ចំណាយប្រចាំថ្ងៃ របស់រដ្ឋបាលសង្កាត់នីមួយៗ ឲ្យមានលក្ខណ: ស្តង់ដារច្បាស់លាស់ និងងាយស្រួលក្នុងការទប់ស្កាត់កំហុសឆ្គង ។

ការយកប្រព័ន្ធឌីជីថលមកអនុវត្តនេះ គឺជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការធានាភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៕

អត្ថបទ: ប៊ុន សំណាង / ដើមអម្ពិល

To Top