Feature

សម្តេចតេជោ ជួបបេក្ខជន ប្រឡងបាក់ឌុប ធ្លាក់ឆ្នាំ២០២៥ ហើយជាប់និទ្ទេសA ឆ្នាំ២០២៦

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានទទួលជួបបេក្ខជនឈ្មោះ វ៉ាន សែនវ៉ា ដែលជាបេក្ខជន ប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ និងជាប់និទ្ទេសA ឆ្នាំ២០២៦ ។

សម្តេចតេជោបានលើកឡើងថា សម្តេចបានឆ្លៀតពេលទទួលទទួលជួបបេក្ខជន វ៉ាន សែនវ៉ា ឪពុកម្តាយ និងបងស្រីទាំង៣នាក់ ។

សម្តេចតេជោបន្តថា ក្រៅពីការរៀបចំតម្រង់ទិសឱ្យបេក្ខជន វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យ ក៏នៅមានបងស្រីរបស់វ៉ាន សែនវ៉ា ម្នាក់ទៀត ត្រូវចូលមហាវិទ្យាល័យដែរ ដោយបានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ តែមិនមានលទ្ធភាពរៀនបន្ត ៕

To Top