ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់ឱ្យប្រើប្រាស់ តារាងតម្លៃ យោងអចលនទ្រព្យស្តង់ដា ធានាយុត្តិធម៌ សម្រាប់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ

បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវតារាងតម្លៃយោងអចលនទ្រព្យថ្មី ក្រោមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រើប្រាស់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ប្រកបដោយសុច្ចរិតភាព និងគណនេយ្យភាព ចំពោះការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ។

ក្រោមការដឹកនាំដ៏សកម្មរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជំនាញ ដើម្បីធានាថាការកំណត់តម្លៃប្រភេទសំណង់ និងដីធ្លីគ្រប់ក្រុង-ស្រុក គឺឆ្លុះបញ្ចាំងពីការពិតនៃទីផ្សារ និងផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ។

វិធានការនេះមិនត្រឹម តែជួយសម្រួលនីតិវិធីផ្ទេរកម្មសិទ្ធិឱ្យកាន់តែឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករ ដ៏សំខាន់ក្នុងការបង្កើនចំណូលថវិកាជាតិ និងជំរុញកំណើនទីផ្សារអចលនទ្រព្យក្នុងខេត្តឱ្យមាននិរន្តរភាព និងភាពជឿជាក់ខ្ពស់៕

អត្ថបទ: ប៊ុន សំណាង / ដើមអម្ពិល

To Top