ព័ត៌មានជាតិ

‎ប្រភពបាននិយាយថា រដ្ឋបាលលោក Trump គ្រោងលក់អាវុធក្នុងតម្លៃ ចំនួន ២,៨ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល រួមទាំងគ្រាប់បែកទម្ងន់ ២.០០០ ផោន ដែលមានកម្លាំងបំផ្លិចបំផ្លាញ ខ្ពស់រាប់ម៉ឺនគ្រាប់‎

បរទេស៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កំពុងរៀបចំផែនការលក់កញ្ចប់គ្រាប់រំសេវដែលមានតម្លៃ ២,៨ ពាន់លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល ដែលនឹងរួមបញ្ចូលទាំងគ្រាប់បែកទម្ងន់ ២.០០០ ផោន (ប្រហែល ៩០៧ គីឡូក្រាម) ដែលមានកម្លាំងបំផ្លិចបំផ្លាញខ្ពស់រាប់ម៉ឺនគ្រាប់ផងដែរ, នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ដែលបានដឹងអំពីការលក់នេះ។


‎យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា មន្ត្រីរូបនោះ ដែលបានសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការលក់ដែលបានគ្រោងទុកនេះដែលត្រូវបានជូនដំណឹងក្រៅផ្លូវការទៅកាន់គណៈកម្មាធិការសភាដែលពាក់ព័ន្ធនឹងការសម្រេចចិត្តលើការលក់អាវុធធំៗ រួមមានគ្រាប់បែកប្រភេទ MK 84 ចំនួន ២០.០០០ គ្រាប់ និងប្រភេទ BLU-117 ចំនួន ២០.០០០ គ្រាប់។

‎ព័ត៌មានអំពីកញ្ចប់អាវុធនេះត្រូវបានចុះផ្សាយដំបូងដោយកាសែត Washington Post។

‎ក្រសួងការបរទេសអាមេរិក និងស្ថានទូតអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

‎ការគាំទ្ររបស់បក្សសាធារណជន អាមេរិកចំពោះអ៊ីស្រាអែលបានធ្លាក់ចុះចាប់តាំងពីសង្គ្រាមនៅតំបន់ហ្គាហ្សា (Gaza) បានចាប់ផ្តើមក្នុងឆ្នាំ ២០២៣ ជាពិសេសក្នុងចំណោម សមាជិកគណបក្សប្រជាធិបតេយ្យ (Democrats)។ ការស្ទង់មតិមួយរបស់សាកលវិទ្យាល័យ Quinnipiac កាលពីខែមិថុនា បានរកឃើញថា អ្នកបោះឆ្នោតចំនួន ៤៨% និងសមាជិកគណបក្សប្រជាធិបតេយ្យចំនួន ៦៦% យល់ឃើញថា សហរដ្ឋអាមេរិកគាំទ្រអ៊ីស្រាអែលខ្លាំងពេក ដែលតួលេខនេះបានកើនឡើងពី ១៦% និង ២០% នៅពេលដែលសំណួរនេះត្រូវបានសួរជាលើកដំបូងក្នុងឆ្នាំ ២០១៧។
‎ប្រែសម្រួល: ណៃ តុលា

To Top