ព័ត៌មានអន្តរជាតិ

អាហ្វ្រិកខាងត្បូង ជោគជ័យទទួលបានកំចី ពីធនាគារ BRICS ចំនួន១ពាន់លានដុល្លារ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងរតនាគារជាតិបានប្រកាសថា អាហ្រ្វិកខាងត្បូងបានទទួលប្រាក់កម្ចី
ចំនួន១ពាន់លានដុល្លារពីធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលបង្កើតដោយ BRICS ដើម្បីកែទម្រង់សេវាកម្មទឹក អគ្គិសនី
និងកាកសំណល់ដែលរក្សាទុក នៅទូទាំងក្រុងទាំង៨របស់ប្រទេសនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ រតនាគារជាតិបាននិយាយថា
ប្រាក់កម្ចីនេះនឹងគាំទ្រដល់កម្មវិធីកំណែទម្រង់សេវាពាណិជ្ជកម្មមេត្រូដែលដឹកនាំដោយរដ្ឋាភិបាល ដែលផ្តោតលើការកែលម្អ
អភិបាលកិច្ច និរន្តរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការនៃសេវាកម្មក្រុងផង។

កម្មវិធីនេះគ្របដណ្តប់លើសេវាកម្មពាណិជ្ជកម្មសំខាន់ៗ រួមមានទឹក និងអនាម័យ អគ្គិសនី និងថាមពល និងការគ្រប់គ្រងសំណល់
រឹង។

រតនាគារបាននិយាយទៀតថា៖ការផ្តល់ហិរញ្ញប្បទានគាំទ្រដល់កម្មវិធីកំណែទម្រង់ដែលផ្អែកលើការអនុវត្តដែលដឹកនាំដោយរដ្ឋាភិបាល
ដែលត្រូវបានអនុវត្តតាមរយៈក្របខ័ណ្ឌច្បាប់ សារពើពន្ធ និងស្ថាប័នដែលមានស្រាប់របស់អាហ្វ្រិកខាងត្បូង ។

គួរឲ្យដឹងដែរថានេះគឺជាប្រាក់កម្ចីផ្អែកលើការអនុវត្តជាមួយនឹងការផ្តល់ហិរញ្ញប្បទានដែលភ្ជាប់ទៅនឹងការពង្រឹងស្ថាប័ន និងការសម្រេចបាន
នូវគោលដៅប្រតិបត្តិការដែលអាចវាស់វែងបានដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សា Metro សម្រាប់
សេវាកម្មពាណិជ្ជកម្មរបស់ពួកគេ៕

ប្រែសម្រួល៖ស៊ុនលី

To Top