វីតាល់បេប៊ី ចែកក្តីស្រឡាញ់ដល់មាតា និងទារកនៅមន្ទីរពេទ្យរដ្ឋ ជាមួយដំណោះស្រាយទឹកបរិសុទ្ធ រូបមន្តសុវត្ថិភាពខ្ពស់ សម្រាប់កូនតូច
ភ្នំពេញ ៖ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់បេប៊ី) បានចែករំលែកក្ដីស្រលាញ់បរិសុទ្ធ ជូនមាតា និងទារក នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកស្រី បានមានប្រសាសន៍ថា គោលបំណងចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច និងដើម្បីផ្សព្វផ្សាយ វីតាល់ប៉េប៊ី រូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើង ក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ។ ក្រុមហ៊ុនវីតាល់វីប៊េប៊ី បានបង្កើតកម្មវិធី ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់មាតា ដែលត្រៀមសម្រាល និងបានសម្រាលរួច នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋមួមួយចំនួន ។
ក្រុមហ៊ុន ទឹកពិសាបរិសុទ្ធ វីតាល់ (Vital) ដែលជាមោទនភាពជាតិខ្មែរ បានបំបែកកំណត់ត្រាទីផ្សារ ដោយសម្ងំផលិត «ទឹកបរិសុទ្ធរូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ។ ការជ្រើសរើសប្រើប្រាស់ទឹកបរិសុទ្ធ សម្រាប់កុមាររបស់ វីតាល់ មិនត្រឹមតែជាការការពារសុខភាពកូនតូច ដោយក្តីស្រឡាញ់ប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកការពារសេដ្ឋកិច្ចជាតិ និងបង្ហាញឱ្យឃើញច្បាស់ថា «ស្នាដៃកូនខ្មែរ មិនចាញ់បរទេសឡើយ»។

វីតាល់ ប៊េប៊ី វ៉តធើ ត្រូវបានផ្សំឡើង ដោយរូបមន្តសុវត្ថិភាពពិតប្រាកដសម្រាប់ ទារក ដែលត្រូវបានសម្រិតសម្រាំងកម្រិតជាតិរ៉ែយ៉ាងល្អិតល្អន់បំផុត ដើម្បីកុំឱ្យប៉ះពាល់ដល់តម្រងនោម និងប្រព័ន្ធរំលាយអាហាររបស់កូនតូច ធានាសុវត្ថិភាព ១០០% ទាំងការឆុងទឹកដោះគោ និងការញ៉ាំផ្ទាល់។ លោក ឪពុកម្តាយគ្រប់រូប សូមងាកមកគាំទ្រ «Baby Water» របស់វីតាល់ ទាំងអស់គ្នា ដើម្បីកម្ចាត់ផលិតផលបរទេស ដែលដណ្តើមទីផ្សារស្រុក និងលើកកម្ពស់ ផលិតផលជាតិឱ្យកាន់តែរឹងមាំ ។

សូមបញ្ជាក់ថា Vital Baby Water មានលក្ខណៈពិសេស ដូចជា ឆុងម្សៅទឹកដោះគោបានភ្លាមៗ មិនតម្រូវយកទៅដាំ ងាយស្រួល ចំណេញពេលវេលា
លុបបំបាត់ហានិភ័យ និងក្តីបារម្ភ ចំពោះសុខភាពដ៏ក្មេងខ្ចីរបស់ទារក និងកុមារ មានជាអាថ៍ សុខភាពមាត់ធ្មេញ តម្រងនោម ក៏ដូចជាគ្រប់សារពាង្គកាយ ដែលកំពុងលូតលាស់ បរិសុទ្ធបំផុត ធានាសុវត្ថិភាព មិនមានមីក្រូជីវសាស្រ្ត សារធាតុ នីត្រីត (Nitrite) ប្រូម៉ាត (Bromate) ស៊ុលហ្វាត (Sulfate) លោហៈធ្ងន់ ដូចជា អាសេនិច (Arsenic) បារ៉ត (Mercury) សំណ (Lead) កាដម្យូម (Cadmium) ម៉ង់កាណែស (Manganese) ភ្លុយអរ (fluoride) និងសារធាតុផ្សេងៗទៀត ។

លក្ខណៈពិសេស Vital Baby Water ដូចជា
១.អនុលោមតាមស្តង់ដារ អង្គការសុខភាពពិភពលោក (WHO)
២.គុណភាពបញ្ជាក់ដោយ ស្តង់ដារជាតិ (ស្តង់ដារកម្ពុជា) និងទទួលស្គាល់ដោយក្រសួងសុខាភិបាល
៣.គុណភាព និងសុវត្ថិភាពខ្ពស់បំផុត បញ្ជាក់ដោយស្ថាបន NSF សរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អនុលោមតាម FDA សហរដ្ឋអាមេរិក និង European Directive Standards
៤.ផលិតដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីសហភាពអឺរ៉ុប
៥.ផលិតនៅក្នុងរោងចក្រខ្នាតធំ ស្តង់ដារអន្តរជាតិ បំពាក់ដោយបរិក្ខាទំនើប បរិស្ថានស្អាត និងមានអនាម័យខ្ពស់
៦.ការរចនារូបរាងដបជាពិសេស ចំណុះ ១លីត្រ ងាយស្រួលសម្រាប់ប្រើប្រាស់ និងកាន់ឆុងម្សៅទឹកដោះគោ ៕














