WTO ព្រមានថា ការបរាជ័យ ក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធពាណិជ្ជកម្មសកល អាចធ្វើឱ្យ GDP ពិភពលោកធ្លាក់ចុះរហូតដល់ ១០ ភាគរយ
ហ្សឺណែវ៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានថា ការបរាជ័យក្នុងការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មសកល អាចធ្វើឱ្យផលិតផលក្នុងស្រុកសរុប (GDP) សកលធ្លាក់ចុះដល់ទៅ ១០ ភាគរយ បើប្រៀបធៀបទៅនឹងប្រព័ន្ធពហុភាគី ដែលបានពង្រឹង ខណៈដែលគោលនយោបាយ ពាណិជ្ជកម្មប្រឈមមុខនឹងការរំខានដ៏ធ្ងន់ធ្ងរ និងជាប់លាប់បំផុតក្នុងរយៈ ពេលជាច្រើនទសវត្សរ៍។
ការព្រមាននេះបានធ្វើឡើងនៅក្នុងការបោះពុម្ពផ្សាយប្រចាំឆ្នាំរបស់ WTO ដែលមានចំណងជើងថា របាយការណ៍ពាណិជ្ជកម្មពិភពលោកឆ្នាំ ២០២៦៖ ចំណុចប្រសព្វដ៏សំខាន់ សម្រាប់ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ដែលពិនិត្យមើលសមិទ្ធផលនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក និងបញ្ហាប្រឈម ដែលវាកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន។
លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO បានលេីកឡេីងថា “ប្រព័ន្ធពាណិជ្ជកម្មពហុភាគី បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ដោយជួយបង្កើតសេដ្ឋកិច្ចពិភពលោក ដែលមានការរួមបញ្ចូលគ្នា និងធន់ជាងមុន”។
លោកស្រីបានបន្ដថា ប្រហែល ៧២ ភាគរយនៃការជួញដូរទំនិញសកលនៅតែកើតឡើងក្រោមលក្ខខណ្ឌប្រទេស ដែលពេញចិត្តបំផុតរបស់ WTO។
លោកស្រីបន្ថែមថា “ទិដ្ឋភាពពាណិជ្ជកម្មសកលបានផ្លាស់ប្តូរយ៉ាងខ្លាំង ប៉ុន្តែតក្កវិជ្ជាស្ថាបនិកនៃប្រព័ន្ធ ដែលសេដ្ឋកិច្ចទាំងអស់មានភាពប្រសើរឡើងក្នុងការសហការជាជាងធ្វើសកម្មភាពឯកតោភាគី នៅតែមានភាពពាក់ព័ន្ធដូចសព្វថ្ងៃនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
