ព័ត៌មានអន្តរជាតិ

កងកម្លាំងហ៊ូទី អះអាងថាបានបាញ់ ទំលាក់យន្តហោះចម្បាំង របស់អារ៉ាប៊ីសាអូឌីត F-15 បានមួយគ្រឿង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងហ៊ូទី ឬ Houthi របស់ប្រទេសយេមែន បានអះអាងកាលពីថ្ងៃពុធថា បានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 របស់អារ៉ាប៊ីសាអូឌីតម៉ូដេលF-15ធ្លាក់មួយគ្រឿង។

ការប្រកាសធ្វើឡើងដោយបានទាំងធ្វើការបញ្ចេញវីដេអូ នៃបំណែកយន្តហោះចម្បាំងដែលកំពុងឆេះ។ ប្រសិនបើត្រូវបានផ្ទៀងផ្ទាត់ វីដេអូនេះគឺជាភស្តុតាងដំបូងបង្អស់ដែល
មិនធ្លាប់មាន នៃយន្តហោះ អារ៉ាប៊ីសាអូឌីត ដែលបានទម្លាក់ដោយ Houthi ដោយកងកម្លាំងការពារដែនអាកាស។

នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ អ្នកនាំពាក្យក្រុម Houthi លោក Yahya Saree បាននិយាយថា យន្តហោះនេះត្រូវបានបាញ់ទម្លាក់ពីលើខេត្ត Marib របស់យេមែន
ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាសដែលផលិតក្នុងស្រុក។ បន្ទាប់មក លោក Saree បានអះអាងថា យុទ្ធជន Houthi បានវាយបកដោយជោគជ័យផងដែរ នូវការប៉ុនប៉ងរបស់យន្តហោះ
F-15s និង Eurofighter Typhoon របស់អារ៉ាប៊ីសាអូឌីត ផ្សេងទៀត ដែលកំពុងព្យាយាមស្វែង រកបំណែកយន្តហោះនោះផងដែរ។

យ៉ាងណាក្តីមកដល់ពេលនេះទាំងលោកSaree មិន​បាន​និយាយ​ថា​ឧបទ្ទវហេតុ​នេះ​កើត​ឡើង​នៅ​ពេល​ណា​ទេ ហើយ​ទាំងយោធា​អារ៉ាប៊ីសាអ៊ូឌីត​ក៏​មិន​ទាន់​បញ្ជាក់​ពី​ការ​បាត់​យន្តហោះ​នោះ​ដែរ៕

To Top