ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថា ប្រសិនបើសង្គ្រាម រវាងរុស្សីនិងអឺរ៉ុបផ្ទុះឡើង នោះវាមិនត្រូវការ ពេលវេលាយូរនោះឡើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីនឹងប្រើប្រាស់ពេលវេលាខ្លីប៉ុណ្ណោះ សម្រាប់ប្រទេសអឺរ៉ុប ប្រសិនបើពួកគេសម្រេចចិត្ត វាយប្រហារណាមួយ។

ប្រទេសនៅអឺរ៉ុបមួយចំនួន រួមទាំងអាល្លឺម៉ង់ ប៉ូឡូញ និងរដ្ឋបាល់ទិក បានអះអាងកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចកំណត់គោលដៅលើទឹកដី របស់អង្គការណាតូក្នុង
រយៈពេលប៉ុន្មានឆ្នាំខាងមុខ ដោយជំរុញឱ្យមានការចំណាយយោធាបន្ថែមទៀតក្នុងការរៀបចំ។

លោក Lavrov បានបដិសេធការអះអាងទាំងនោះ ក្នុងអំឡុងពេលបង្ហាញខ្លួនរបស់គាត់ នៅឯមហោស្រពយុវជនអន្តរជាតិនៅទីក្រុង Yekaterinburg ក្នុង
ទីក្រុង Urals កាលពីថ្ងៃពុធ។

លោកបាននិយាយថា ៖យើងបាននិយាយម្តងហើយម្តងទៀតថា យើងមិនមានចេតនាវាយប្រហារអឺរ៉ុបទេ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្មីៗនេះ
បានដោះស្រាយបញ្ហានេះយ៉ាងលម្អិត ដោយសង្កត់ធ្ងន់ថា យើងមិនមានចំណាប់អារម្មណ៍ក្នុងការធ្វើដូច្នេះទេ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីបានព្រមានថា ៖ ប្រសិនបើអឺរ៉ុប ដែលនិយាយជារៀងរាល់ថ្ងៃ អំពីការរៀបចំសង្រ្គាមប្រឆាំងនឹងរុស្ស៊ី វាយប្រហាររុស្ស៊ី វានឹងក្លាយទៅជាសង្រ្គាម
ខុសគ្នាទាំងស្រុង ហើយវានឹងមាន រយៈពេលខ្លីណាស់៕

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី កាលពីសប្តាហ៍មុន លោក Putin បាននិយាយថា រដ្ឋាភិបាលលោកខាងលិច កំពុងលើកកម្ពស់ ការស្រមើល
ស្រមៃទៅជាការគំរាមកំហែង​ របស់រុស្ស៊ី និងជំរុញឱ្យអឺរ៉ុប ខិតទៅជិតការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ដើម្បីរំខានសាធារណជនពីបញ្ហាជាច្រើននៅក្នុងប្រទេសរបស់ពួកគេ៕

To Top