Feature

សាស្ត្រាចារ្យ ឈាង រ៉ា ៖ មន្រ្តីសុខាភិបាល បង្ហាញការបេ្តជ្ញាចិត្ត ផ្តល់សេវា២៤ម៉ោងក្នុង៧ថ្ងៃ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា បានលើកឡើងថា មន្រ្តីសុខាភិបាលបង្ហាញ នូវការបេ្តជ្ញាចិត្ត ក្នុងការផ្តល់សេវា២៤ម៉ោងក្នុង៧ថ្ងៃ និងពង្រឹងយន្តការជវភាព នៃអង្គតែមួយក្នុងការបម្រើសុខភាពប្រជាជន។

ការលើកឡើងរបស់សាស្ត្រាចារ្យ ឈាង រ៉ា នេះក្នុងឱកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣២ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ (Zoom) សរុបចំនួន ៣១៧២នាក់ ។

ជាកិច្ចចាប់ផ្តើមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូននូវទស្សនាទានគន្លឹះ ដែលជាចក្ខុវិស័យរបស់វិស័យសុខាភិបាលកម្ពុជា ដែលបានចែករំលែក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៧ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់កម្រិត យកទៅអនុវត្ត នៅតាមអង្គភាព ដើម្បីបន្តពង្រឹងប្រពន្ធ័សុខាភិបាលកម្ពុជា ឱ្យស្របទៅនឹងប្រពន្ធ័សុខាភិបាល របស់តំបន់អាស៊ានទាំងមូល ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនបទបឋកថា ស្តីពីការសម្រេចឱ្យបាននូវតម្រូវការដែលលើសពីសមត្ថភាព ដែលមាន ដោយចាប់ផ្តើមឡើង ពីការប្រើប្រាស់សមត្ថភាពរបស់អ្នកដឹកនាំក្នុងការយល់ដឹង ស្គាល់ស្ថានភាពនៅជុំវិញ និងភាពមុះមុត ការទាក់ទាញការចូលរួមពីក្រុមការងារ។

ក្នុងសប្តាហ៍នេះ ក៏មានបទបង្ហាញ ពីមន្ទីរពេទ្យតេជោសែនកោះធំ បានបង្ហាញពីការវិវត្តន៍រីកចំរើនរបស់មន្ទីរពេទ្យេតេជោកោះធំ ដែលកើតចេញពីការ ផ្តួចផ្តើមគំនិត ពីថ្នាក់ដឹកនាំ និង ការចូលរួមជ្រោមជ្រែងពីអង្គភាព និងភាគីពាក់ពន្ធ័ជាច្រើន រហូតដល់មន្ទីរពេទ្យតេជោះកោះធំ បានក្លាយទៅ ជាមន្ទីរពេទ្យផ្តល់សេវាគំរូមួយ ៕

To Top