សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ Cyprus តែងតាំងថ្មី ប្រចាំកម្ពុជា ចូលជូនសារតាំង
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតជូនលោកស្រី Koula Sohianou ឯកអគ្គរដ្ឋទូតសាធារណរដ្ឋស៊ីប (Cyprus) តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជូនសារតាំង និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា រាជធានីភ្នំពេញ ។




