ព័ត៌មានជាតិ

ជនសង្ស័យ០២នាក់ ដែលរត់ចេញពី តុលាកាខេត្តកំពង់ស្ពឺ មូលហេតុសុំសមត្ថកិច្ចទៅបន្ទប់ទឹក រួចរត់គេចខ្លួនតែម្តង! មកដល់ពេលនេះ ឃាត់ ខ្លួនបាន១នាក់ហើយ!

កំពង់ស្ពឺ ÷ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មាន ករណីជនសង្ស័យចំនួន២នាក់ រត់គេចខ្លួនក្រោយពីសុំសមត្ថកិច្ច ទៅបន្ទុបទឹកនៅសាលាដំបូងខេត្ត ។

ជនសង្ស័យទាំងពីរួមមាន: ១.ឈ្មោះ  ឡេង កែវ (ប៉ោង) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកណ្តក់ ឃុំព្រៃក្រសាំ ស្រុកសាមគ្គីមុនីជ័យ (ឆ្លេីយសារភាព ថាធ្លាប់ធ្វេីសកម្មភាពលួចមាន់ប្រជាពលរដ្ឋបាន៦លេីក) ។
២.ឈ្មោះ វ៉ាន់ វុទ្ធី  (ហៅវ៉ិច) ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មីទម្លាប់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ (ឆ្លេីយសារភាព ធ្លាប់ធ្វេីសកម្មភាពលួច  ទូរស័ព្ទ .មាន់. អង្ករ និងសម្ភារ:ផ្សេងៗជាច្រេីន )។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីមានម្នាក់ ឃាត់ខ្លួនបានវិញ ហើយឈ្មោះ វ៉ាន់ វុទ្ធី ហើយជនសង្ស័យទាំងពីនាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បច្ចុប្បន្នសមត្ថកិច្ចកំពុង តាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតសមត្ថកិច្ច

To Top