លោក Trump ប្រកាសអំពីកិច្ចព្រមព្រៀង ស្តីអំពីបញ្ហាសន្តិសុខ ជាមួយនឹងដាណឺម៉ាក
បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកនឹងគ្រប់គ្រង សន្តិសុខរបស់ Greenland ប្រកបដោយប្រសិទ្ធភាព ក្រោម
កិច្ចព្រមព្រៀង ដែលសម្រេចបានជាមួយប្រទេសដាណឺម៉ាក និងតំបន់អាកទិកដែលគ្រប់គ្រងដោយខ្លួនឯង ។
នៅក្នុងការបង្ហោះ Truth Social កាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យសហរដ្ឋអាមេរិក នូវការគ្រប់គ្រងជាអចិន្ត្រៃយ៍លើសន្តិសុខ និងតម្រូវការផ្សេងទៀត
ទាំងអស់នៅក្នុង Greenland ដោយដោះស្រាយទាំងស្រុងនូវរាល់កង្វល់ ជាច្រើនរបស់សហរដ្ឋអាមេរិក ។
លោកបានបន្ថែមថា៖តាមការណែនាំរបស់ខ្ញុំ យើងបានធ្វើការជាមួយតំណាង នៃប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន ដើម្បីធានាថាសហរដ្ឋអាមេរិកនឹងមានសមត្ថភាពពេញលេញដើម្បីធ្វើអ្វីដែលចាំបាច់នៅ
ក្នុងហ្គ្រីនលែន ដើម្បីធានា និងការពារសន្តិសុខ នៃហ្គ្រីនឡែន និងសហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត ចាប់ពីពេលនេះតទៅ គ្មានសត្រូវរបស់សហរដ្ឋអាមេរិក អាចមានមូលដ្ឋាននៅ Greenland មានវត្តមានយោធានៅ Greenland ឬធ្វើការវិនិយោគដ៏រសើបនៅក្នុង Greenland
នោះទេដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សររបស់យើងឡើយ។
គួរឲ្យដឹងដែរថាការប្រកាសរបស់លោក Trump ធ្វើឡើងស្របពេលជាមួយ នឹងកិច្ចប្រជុំមន្ត្រីយោធាកំពូល របស់ណាតូនៅទីក្រុង Copenhagen ជាកន្លែងដែលប្រធានការពារជាតិចំនួន៣២ នាក់របស់សម្ព័ន្ធភាព
បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីការពង្រឹងការទប់ស្កាត់ និងការការពាររួម៕
