ពលករខ្មែរម្នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងសោកសៅ ក្រោយជួបគ្រោះថ្នាក់ចរាចរ នៅកូរ៉េ
កូរ៉េ៖ ពលករខ្មែរម្នាក់ បម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់អុីនឆន់ សាធារណរដ្ឋកូរ៉េ បានទទួលមរណភាព ក្រោយជួបគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ។

បើតាមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា នៅសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានទូតបានទទួលដំណឹងដ៏សោកសៅ ដោយពលករខ្មែរម្នាក់ឈ្មោះ យឿន សម្បតិ្ត ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណេីតនៅខេត្តកណ្តាល បម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់អុីនឆន់ ដែលបានជួបគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ បានទទួលមរណភាពហេីយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
