Feature

អគារសិក្សា ចំនួន៤ទីតាំង ក្នុងស្រុកសំរោង ខេត្តតាកែវ ត្រូវបានចាប់ផ្ដើម ជួសជុលឡើងវិញ

តាកែវ៖ អ្នកឧកញ៉ា ម៉ម វណ្ណឌី ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ដើម្បីចាប់ផ្ដើមជួសជុលឡើងវិញ អគារសិក្សា ចំនួន៤ទីតាំង ក្នុងស្រុកសំរោង ខេត្តតាកែវ។

អគារសិក្សាទាំង៤នោះរួមមាន៖
១/សាលាបឋមសិក្សាបត់រកា
២/សាលាបឋមសិក្សាក្រាំងធ្នង់
៣/សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក
៤/ សាលាបឋមសិក្សា ឱម សុផាត់។

បើតាម អ្នកឧកញ៉ា ម៉ម វណ្ណឌី បានឱ្យដឹងថា ការងារជួសជុលអគារសិក្សានេះ មិនមែនធ្វើឡើងតែនៅក្នុងខេត្តតាកែវ នោះទេ គឺនឹងត្រូវធ្វើគ្រប់២៥រាជធានី/ខេត្ត ទៅតាមស្ថានភាព ជាក់ស្ដែង។

ក្រៅពីការងារជួសជុល អ្នកឧកញ៉ា ម៉ម វណ្ណឌី ក៏បានអោយដឹងថា នឹងរៀបចំដាំដើមផ្ការំដួល (តំណាងជាតិ) តាមសាលាបន្ថែមទៀតផងដែរ៕

To Top