Feature

គណបក្ស CPP ខេត្តបន្ទាយមានជ័យ ពង្រឹងការបណ្តុះបណ្តាលនយោបាយដល់យុវជនជំនាន់ថ្មី ត្រៀមខ្លួនឆ្ពោះទៅកាន់ជ័យជំនះក្នុងការបោះឆ្នោតអាណត្តិថ្មី

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបិទវគ្គអប់រំនយោបាយជំនាន់ទី១៨ នៅស្រុកភ្នំស្រុក បានបើកទំព័រថ្មីយ៉ាងរស់រវើក ក្នុងការបំប៉នស្មារតី ចំណេះដឹង និងជំនាញនយោបាយដល់យុវជនជំនាន់ថ្មី ដើម្បីពង្រឹងសកម្មភាពបក្សនៅតាមមូលដ្ឋានស្រុក-ក្រុង ឆ្ពោះទៅដណ្តើមជ័យជំនះក្នុងសមរភូមិបោះឆ្នោតអាណត្តិថ្មី។

ការចូលរួមយ៉ាងសកម្មរបស់យុវជនបក្ស គឺជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការការពារសន្តិភាព និងជំរុញការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងពីតម្លៃនៃការបណ្តុះបណ្តាលនយោបាយ ដើម្បីបំពាក់បំប៉នឆន្ទៈមុតស្រួចសម្រាប់បុព្វហេតុជាតិមាតុភូមិ។

វគ្គបណ្តុះបណ្តាលនេះផ្តល់នូវប្រយោជន៍ស្នូលគឺ បម្រើបក្ស បម្រើប្រជាជន និងសង្គមជាតិ ដោយគណបក្សខេត្តរំពឹងទុកថា សមាជិក និងយុវជនទាំងអស់នឹងយកចំណេះដឹងនេះទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវជ័យជំនះជូនគណបក្សជាបន្តបន្ទាប់៕

អត្ថបទ: ប៊ុន សំណាង/Dap News

To Top