Feature

លោក ស៊ុយ សែម អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សាខាសកលវិទ្យាល័យ អង្គរខេមរា ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ជូនដល់និស្សិតជ័យលាភី នៃសាខាសាកលវិទ្យាល័យអង្គរខេមរា ខេត្តពោធិ៍សាត់ បានប្រព្រឹត្តទៅយ៉ាងអធិកអធម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ នៅទីតាំងបុរីភួរជីណូចំការចេក ស្ថិតក្នុងក្រុងពោធិ៍សាត់។

ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីសំណាក់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ ជាមួយគ្នានោះដែរ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ-អ្នកគ្រូ និងអាណាព្យាបាលនិស្សិត ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។

ការផ្តល់កិត្តិយសចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ និង អាជ្ញាធរដែនដីនាពេលនេះ ស្តែងឱ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាសសរទ្រូងយ៉ាងសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ៕
ប្រភព÷រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល

To Top